តារា​ប្រុស​ស្រី​អាស៊ី​​ល្បី​ៗ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់


តារា​ប្រុស​ស្រី​អាស៊ី​​ល្បី​ៗ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់

Kim Tae Hee, Liu Yifei, Janine Chang… មិន​ត្រឹម​តែ​ជា​តារា​​ដែល​មាន​ឈ្មោះ​ល្បី​នៅ​ក្នុង​ពិភព​សិល្បៈ​នោះ​ទេ ថែម​ទាំង​ជា​កូន​ប្រុស​ស្រី​ដែល​ចាប់​កំណើត​ក្នុង​វង្ស​ត្រកូល​មាន​ឥទ្ធិពល​និង​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ​ទៀត​ផង។

 

Kim Tae Hee

 

តារា​ប្រុស​ស្រី​អាស៊ី​​ល្បី​ៗ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់

 

ព័ត៌មាន​ពី​រឿង​តារា​សម្ដែង​កូរ៉េ Kim Tae Hee ជា​កូន​អ្នក​មាន​មុខ​មាត់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ជា​ខ្លាំង។ ឪពុក​របស់​មិត្ត​ស្រី Rain គឺ​លោក Kim Yoo Moon គឺ​ជា​អគ្គនាយក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អន្តរជាតិ Hanbok។ ទី​ស្នាក់​ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ស្ថិត​នៅ​ទីក្រុង Ulsa។ ឆ្នាំ ២០០៧ ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បាន​អតីត​ប្រធានាធិបតី​កូរ៉េ Roh Moo Hyun ទទួល​ស្គាល់​ជា​ក្រុមហ៊ុន​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ៣០ ទទួល​បាន​ជោគជ័យ​ជាង​គេ​នៅ​ក្នុង​ប្រទេស។ ប្រាក់​ចំណូល​រាល់​ឆ្នាំ​របស់​ក្រុមហ៊ុន​ឡើង​ដល់ ៣០០០ លាន​វ៉ុន ( ២៦ លាន​ដុល្លារ)។ ​

 

Eun Ji Won

 

តារា​ប្រុស​ស្រី​អាស៊ី​​ល្បី​ៗ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់

 

តារា​ចម្រៀង​ប្រុស Eun Ji Won មិន​​ដែល​បាន​យក​លុយ​ជា​ធំ​នោះ​ទេ។ ការ​ប្រឡូក​ខ្លួន​នៅ​ក្នុង​សិល្បៈ​គ្រាន់​តែ​ជា​ក្ដី​ស្រលាញ់​ចូល​ចិត្ត​ប៉ុណ្ណោះ​ មិន​មែន​ដើម្បី​ថវិកា​នោះ​ឡើយ។ លោក​ជា​ចៅ​ប្រុស​របស់​អតីត​ប្រធានាធិបតី​កូរ៉េ Park Jeong Hee។ គ្រួសារ​របស់​តារា​ចម្រៀង​រូប​នេះ​ដើរ​តាម​គន្លង​នយោបាយ​ជា​យូរ​មក​ហើយ។ ឪពុក​របស់ Ji Won ជា​អគ្គនាយក​របស់​សហព័ន្ធ​មាន​ឈ្មោះ​ល្បី​មួយ។

 

Kang Dong Won

 

តារា​ប្រុស​ស្រី​អាស៊ី​​ល្បី​ៗ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់

 

តារា​សម្ដែង Kang Dong Won ត្រូវ​បាន​គេ​ចាត់​ទុក​បុរស​នៅ​ក្នុង​ក្ដី​ស្រមៃ​របស់​នារី​គ្រប់​រូប​នៅ​កូរ៉េ​។ Kang Dong Won មិន​ត្រឹម​តែ​ជា​តារា​មាន​ឈ្មោះ​ល្បី​ រូប​សម្បត្តិ​ស្រស់​សង្ហា​ តែ​ព្រម​ទាំង​ជា​កូន​ប្រុស​ក្នុង​ត្រកូល​អភិជន​ម្នាក់​ទៀត​ផង។ ព័ត៌មាន​របស់​គ្រួសារ Kang Dong Won ត្រូវ​បាន​ទម្លាយ​នៅ​ពេល​តារា​សម្ដែង​ស្រី Park Sol Mi ថត​រឿង​ដែល​យក​ប្រធាន​បទ​ពី​ការ​ធ្វើ​នាវា។ នាង​​បាន​ឲ្យ​ដឹង​ទាំង​ភ្ញាក់​ផ្អើល​ថា អគ្គនាយក​រង​របស់ SSP ដែល​ជា​ក្រុមហ៊ុន​ផលិត​នាវា​ធំ​ទី​ពីរ​នៅ​កូរ៉េ​គឺ​ជា​ឪពុក​របស់ Kang Dong Won។

 

PSY

 

តារា​ប្រុស​ស្រី​អាស៊ី​​ល្បី​ៗ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់

 

កំពូល​តារា​ចម្រៀង Psy ធំ​ដឹង​ក្ដី​ឡើង​នៅ​ក្នុង​គ្រួសារ​អភិជន​មួយ​នៅ​តំបន់​ថ្លៃ​​កប់​ពពក Gangnam។​ ឪពុក​របស់ Psy លោក Park Won Ho ជា​អគ្គនាយក​របស់​សហព័ន្ធ DI រីឯ​ម្ដាយ​របស់​លោក​ជា​ម្ចាស់​​​ភោជនីយដ្ឋាន​ទំនើប​ៗ​ជា​ច្រើន​នៅ​ទី​ក្រុង សេអ៊ូល។

 

Choi Soo Young (Girls’ Generation)

 

តារា​ប្រុស​ស្រី​អាស៊ី​​ល្បី​ៗ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់

 

Sooyoung មិន​ត្រឹម​តែ​សមាជិក​ក្រុម​ចម្រៀង​ដែល​មាន​ឈ្មោះ​​ល្បី​ជាង​គេ​នៅ​អាស៊ី​នោះ​ទេ​ តែ​ព្រម​ទាំង​មាន​ដើម​កំណើត​ក្នុង​គ្រួសារ​អ្នក​មាន​មួយ​នៅ​កូរ៉េ​ផង​ដែរ។ គ្រួសារ​របស់​នាង​គ្រប់​គ្រង​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ថ្នាក់​ជាតិ​មួយ។ នៅ​ពេល​ប៉ុស្តិ៍​ទូរទស្សន៍​​មក​ថត​នៅ​ផ្ទះ​របស់ Sooyoung គេ​ភ្ញាក់​ផ្អើល​ដោយ​សារ​ទីធ្លា​ខាង​មុខ​ផ្ទះ​របស់​នាង​មិន​ខុស​ពី​សួន​ឧទ្យាន​មួយ។

Janine Chang

 

តារា​ប្រុស​ស្រី​អាស៊ី​​ល្បី​ៗ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់

 

នៅ​ក្នុង​ពិភព​សិល្បៈ​ចិន នៅ​ពេល​រឿង “The Empress of China” ទទួល​បាន​ជោគជ័យ​ក៏​ជា​ពេល​វង្ស​ត្រកូល​របស់ Janine Chang ត្រូវ​បាន​បង្ហើប​ដែរ។ គ្រួសារ​ត្រកូល​ Chang ជា​វង្ស​ត្រកូល​​​មួយ​ក្នុង​ចំណោម​ត្រកូល​ទាំង​ពីរ​ដែល​មាន​អំណាច​ជាង​គេ​នៅ​តៃវ៉ាន់។ លោក​តា​របស់ Janine ធ្លាប់​មាន​រាជ​វាំង​មួយ​សម្រាប់​ខ្លួន​ឯង។

 

Liu Yifei

 

តារា​ប្រុស​ស្រី​អាស៊ី​​ល្បី​ៗ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់

 

ជីតា​របស់​តារា​សម្ដែង​ចិន Liu Yifei ជា​លេខា​របស់​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ Wuhanដ៏​ល្បី​ឈ្មោះ​។ ឪពុក​របស់ Yifei ជា​អគ្គលេខាធិការ​របស់​​​ស្ថានទូត​ចិន​ប្រចាំ​នៅ​ប្រទេស​បារាំង។ ក្រោយ​មក​​ នៅ​ពេល Yifei បាន​មហាសេដ្ឋី Chen Jinfei ទទួល​ធ្វើ​ជា​កូន​ធម៌ គ្រួសារ​របស់​នាង​រឹត​តែ​ថ្កុំថ្កើង​ជាង​មុន​ទៅ​ទៀត។

 

Raymond Lam​

 

តារា​ប្រុស​ស្រី​អាស៊ី​​ល្បី​ៗ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់

 

តារា​សម្ដែង​ហុងកុង​រូប​នេះ​ត្រូវ​បាន​គ្រួសារ​បដិសេធ​នៅ​ពេល​ស្រលាញ់​គ្នា​ជាមួយ​មិត្ត​ស្រី Karena Ng ដោយ​សារ​គ្រួសារ​ទាំង​ពីរ​មាន​គម្លាត​ខុស​គ្នា​ឆ្ងាយ​ពេក។ តារា​សម្ដែង​វ័យ ៣៥ ឆ្នាំ​ជា​ចៅ​ប្រុស​របស់​មេទ័ព​មួយ​រូប​នៅ​ទី​ក្រុង​កំពង់​ផែ Xiamen។ ឪពុក​របស់ Raymond ជា​នាយក​​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ ដែល​មាន​ភូមិគ្រឹះ​និង​ដី​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេស​ចិន។

Lin Chi Ling

 

តារា​ប្រុស​ស្រី​អាស៊ី​​ល្បី​ៗ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់

 

Lin Chi Ling ធ្លាប់​បាន​ប្រាប់​ថា​ខ្លួន​ជា​សមាជិក​តែ​មួយ​គត់​នៅ​ក្នុង​គ្រួសារ​ដែល​ប្រឡូក​ក្នុង​រង្វង់​សិល្បៈ។ គ្រួសារ​របស់​នាង​សុទ្ធ​តែ​ជា​អ្នក​ជំនួញ។ ឪពុក​របស់ Chi Ling ធ្លាប់​ជា​មហា​សេដ្ឋី​ដែក​ថែប​មួយ​រូប​ មុន​ពេល​ផ្លាស់​ប្ដូរ​មក​ធ្វើ​ជា​អ្នក​នយោបាយ​វិញ៕

 

​ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ zing