ឪពុក​សុខចិត្ត​លក់​ផ្ទះ នាំ​កូន​ស្រី​ដើរ​លេង​ជុំវិញ​ពិភពលោក ៥ឆ្នាំ

ឪពុក​សុខចិត្ត​លក់​ផ្ទះ នាំ​កូន​ស្រី​ដើរ​លេង​ជុំវិញ​ពិភពលោក ៥ឆ្នាំ

បុរស​ជា​ឪពុក​​ម្នាក់​រស់​នៅ​ទីក្រុង​សៀង​ហៃ ​បាន​សម្រេច​ចិត្ត​លក់​ផ្ទះ​ និង​ក្រុម​ហ៊ុន​របស់​ខ្លួន​​បាន​ជាង៣១​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ទិញ​រថយន្ត​មួយ​គ្រឿង​ ​នាំ​កូន​ស្រី​​អាយុ​២​ឆ្នាំ​ដើរលេង​ជុំ​វិញ​ពិភព​លោក​រយៈ​ពេល ៥ឆ្នាំ។

 

ឪពុក​សុខចិត្ត​លក់​ផ្ទះ នាំ​កូន​ស្រី​ដើរ​លេង​ជុំវិញ​ពិភពលោក ៥ឆ្នាំ

 

យោង​តាម​សារព័ត៌មាន​ចិន NetEast ផ្សាយ​ថា​លោក Zhu Chunxie ​មក​ពី​ខេត្ត​ជីលីន ​ជាប់​​កូរ៉េ​ខាង​ជើង ​​និង​បាន​ប្ដូរ​មក​រស់​នៅ​​ទីក្រុង​សៀង​ហៃ​ ជាង១០ឆ្នាំ​ ដើម្បី​ធ្វើ​ការ​រកស៊ី។ ​ក្នុង​អំឡុង​ពេល​នោះ ​លោក​​បាន​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​មួយ និង​រស់​នៅ​យ៉ាង​​​សុខសាន្ត​នៅ​ក្នុង​ផ្ទះ​ទំហំ​ដី ១០០ម៉ែត្រ​ការ៉េ។

 

​​​​​​
​ជា​ង​កន្លះ​ឆ្នាំ​កន្លងទៅ​ ​លោក Zhu ​បាន​សម្រេច​ចិត្ត​​លក់​ក្រុម​ហ៊ុន ​និង​​ផ្ទះ ដើម្បី​​នាំ​កូន​ស្រី​​ដើរ​កម្សាន្ត​ជុំ​វិញ​ពិភព​លោក។ បន្ទាប់ពី​ចំណាយ​ពេល​​​​ត្រៀម​ ៣ខែ ​អ្នក​ទាំង​ពីរ​​​បាន​​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​កាល​ពី​ខែសីហា ​និង​​មិន​ទាន់​មាន​គម្រោង​ត្រឡប់​ទៅ​សៀងហៃវិញ​ទេ​​ រហូត​ដល់​ ៥ឆ្នាំក្រោយ។

 

ឪពុក​សុខចិត្ត​លក់​ផ្ទះ នាំ​កូន​ស្រី​ដើរ​លេង​ជុំវិញ​ពិភពលោក ៥ឆ្នាំ
 

​​លោក Zhu និយាយ​ថា​​ហេតុ​ផល​​នៃ​ការ​សម្រេច​ចិត្ត​បែប​នេះ ព្រោះ​ថា​​គ្រប់​គ្នា​ពិត​ជា​រវល់​នឹង​ការ​ងារ​ខ្លាំង​ណាស់ ​មិន​សូវ​ចំណាយ​ពេល​នៅ​ជាមួយ​កូន ក្នុង​នាម​ជា​ឪពុក​​ឡើយ។

 

​ក្នុង​ក្រសែ​ភ្នែក​របស់​កូន ការ​ដែល​មាន​ឪពុក​​នាំ​គេ​ដើរលេង​ពេល​វ័យ​ក្មេង​ ពិត​ជា​រឿង​សំខាន់​ណាស់។ ការ​សម្រេច​ចិត្ត​របស់​លោក ​ក្នុង​ការ​លះបង់​​ខ្លួន​ចំពោះ​កូន​ស្រី​បែប​នេះ ពិត​ជា​ធ្វើ​ឲ្យ​​គ្រប់គ្នា​ចាត់​ទុក​លោក​ថា​ជា​ឪពុក​គំរូ​​ម្នាក់៕

 

ឪពុក​សុខចិត្ត​លក់​ផ្ទះ នាំ​កូន​ស្រី​ដើរ​លេង​ជុំវិញ​ពិភពលោក ៥ឆ្នាំ
 

ឪពុក​សុខចិត្ត​លក់​ផ្ទះ នាំ​កូន​ស្រី​ដើរ​លេង​ជុំវិញ​ពិភពលោក ៥ឆ្នាំ
 

ឪពុក​សុខចិត្ត​លក់​ផ្ទះ នាំ​កូន​ស្រី​ដើរ​លេង​ជុំវិញ​ពិភពលោក ៥ឆ្នាំ

 

ចុចអាន៖ និស្សិត​បញ្ចប់​ការ​សិក្សា​លុត​ជង្គង់​សំពះ​ដល់​បាត​ជើង​ឪពុក​ជា​អ្នក​បើក​ឡាន​សំរាម

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ shanghaiist