ទិដ្ឋភាព​​ការ​សាងសង់​សាកលវិទ្យាល័យ​​​​ក្រចេះ​​​ធំ​បំផុត​ប្រចាំ​ភូមិភាគ​ឦសាន​

សាកលវិទ្យាល័យ​ក្រចេះ​​បាន​បើក​ដំណើរការ​សាងសង់​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី ​២៦ ​កញ្ញា​កន្លងទៅ​នៅ​ក្នុង​សង្កាត់​អូរឫស្សី​ខេត្ត​ក្រចេះ​ដោយ​ចំណាយ​ទឹកប្រាក់​ ១០ ​លាន​ដុល្លារ​ជា​​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ចិន។ ​​ការ​សាងសង់​ក្នុង​រង្វង់​ទឹកប្រាក់​ដ៏​ច្រើន​នេះ​ធ្វើ​ឲ្យ​សាកលវិទ្យាល័យ​​ក្រចេះ​​ក្លាយ​ជា​សាកលវិទ្យាល័យ​​​​​​ធំ​ជាង​គេ​បង្អស់​ប្រចាំ​ភូមិភាគ​ឦសាន។

ទិដ្ឋភាព​​ការ​សាងសង់​សាកលវិទ្យាល័យ​​​​ក្រចេះ​​​ធំ​បំផុត​ប្រចាំ​ភូមិភាគ​ឦសាន​

សាកលវិទ្យាល័យ​នេះ​​នឹង​បែងចែក​ជា​មហាវិទ្យាល័យ​បី​រួមមាន​ មហាវិទ្យាល័យ​ក្សេត្រសាស្ត្រ​វិទ្យា ​មហាវិទ្យាល័យ​ទេពកោសល្យ​ជនបទ​ និង​មហាវិទ្យាល័យ​គ្រឿង​យន្ត​កសិកម្ម។ ​ក្នុង​នោះ​ក៏​មាន​វិទ្យាស្ថាន​ពីរ​ដែរ​គឺ​ វិទ្យាស្ថាន​ស្រាវជ្រាវ ​និង​វិទ្យាស្ថាន​ភាសា​និង​ព័ត៌មានវិទ្យា។ ​​ការ​សាងសង់​គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ខែ​មករា​ ឆ្នាំ ​២០១៧ ​ខាង​មុខ។ សាកលវិទ្យាល័យ​នឹង​រួម​ចំណែក​សម្រួល​ការ​សិក្សា​កាន់​តែ​ងាយស្រួល​សម្រាប់​និស្សិត​ដែល​មក​ពី​ខេត្ត​មួយ​ចំនួន​ដូចជា ​ក្រចេះ​ ​ស្ទឹងត្រែង ​មណ្ឌលគិរី ​និង​រតនគិរី។ ​​​​សូម​មើល​ទិដ្ឋភាព​ដំណើរការ​សាងសង់​ទាំង​ស្រុង​​ដែលទើប​នឹង​ផ្តិត​យក​នា​ពេល​​ថ្មីៗ​​​ ​ដែល​សម្រេច​បាន​ប្រមាណ ៣០ ​ទៅ​ ៤០ ​ភាគរយ​៕

ទិដ្ឋភាព​​ការ​សាងសង់​សាកលវិទ្យាល័យ​​​​ក្រចេះ​​​ធំ​បំផុត​ប្រចាំ​ភូមិភាគ​ឦសាន​

ទិដ្ឋភាព​​ការ​សាងសង់​សាកលវិទ្យាល័យ​​​​ក្រចេះ​​​ធំ​បំផុត​ប្រចាំ​ភូមិភាគ​ឦសាន​

ទិដ្ឋភាព​​ការ​សាងសង់​សាកលវិទ្យាល័យ​​​​ក្រចេះ​​​ធំ​បំផុត​ប្រចាំ​ភូមិភាគ​ឦសាន​

ទិដ្ឋភាព​​ការ​សាងសង់​សាកលវិទ្យាល័យ​​​​ក្រចេះ​​​ធំ​បំផុត​ប្រចាំ​ភូមិភាគ​ឦសាន​

ទិដ្ឋភាព​​ការ​សាងសង់​សាកលវិទ្យាល័យ​​​​ក្រចេះ​​​ធំ​បំផុត​ប្រចាំ​ភូមិភាគ​ឦសាន​

ទិដ្ឋភាព​​ការ​សាងសង់​សាកលវិទ្យាល័យ​​​​ក្រចេះ​​​ធំ​បំផុត​ប្រចាំ​ភូមិភាគ​ឦសាន​

អត្ថបទ៖ ​ប្រាក់ ចាន់សីហា
រូបភាព៖ ​ទូរសព្ទដៃ