កាសែត ទ្បារ៉ែនពាណិជ្ជ ចាប់ផ្ដើម បោះពុម្ពផ្សាយ ជាផ្លូវការ នៅខែវិច្ឆិកា

ភ្នំពេញ៖ ក្រោយពីការវិនិយោគ របស់ក្រុមហ៊ុនទ្បារ៉ែន ខូផឺរេសិន (La Reine Corporation ) កាសែតពាណិជ្ជកម្មទី១ នៅកម្ពុជា «ទ្បារ៉ែន ពាណិជ្ជ» បានចាប់ផ្ដើម ធ្វើការបោះពុម្ពផ្សាយ ជាកាសែតរបស់ខ្លួន ជាភាសាខ្មែរ ដែលនឹងចេញផ្សាយរៀងរាល់ថ្ងៃចន្ទ នៃសប្ដាហ៍នីមួយៗ នាដើមខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

ក្នុងសន្និសីទកាសែត សម្ពោធកាសែតទ្បារ៉ែន ពាណិជ្ជ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ បានបង្ហាញពីគោលបំណង ក្នុងការបោះពុម្ពកាសែតនេះថា គឺដើម្បីចូលរួម ចំណែក ក្នុងអភិវឌ្ឍប្រទេសជាតិ ស្របពេលដែលកម្ពុជា បានរៀបចំខ្លួនជាស្រេច ក្នុងការចូលរួមក្នុងសហគមន៍អាស៊ាន នាចុងឆ្នាំ ២០១៥។ វាក៏ជាយាន សម្រាប់មិត្ដ អ្នកអានទាំងអស់ ទទួលបានព័ត៌មានមួយដែលល្អ សុក្រិត និងជួយឲ្យការសម្រេចចិត្ដ មានភាពច្បាស់លាស់ត្រឹមត្រូវ ។

ជាងនេះទៅទៀត កាសែតទ្បារ៉ែនពាណិជ្ជនេះ នឹងផ្ដល់ឲ្យមិតុ្ដអ្នកអានទាំងអស់ ទទួលព័ត៌មានសំខាន់ៗចំនួន៤ ផ្នែកផងដែរគឺ ផ្នែកទី១ ព័ត៌មានសេដ្ឋកិច្ច និងពាណិជ្ជកម្ម គ្រប់ទម្រង់,ទី២ ព័ត៌មានអចលទ្រព្យ និងសំណង់ គ្រប់បែប ,ទី៣ ព័ត៌មានគ្រឿងយន្ដ និងអេទ្បិចត្រូនិក និងទី៤ព័ត៌មានអប់រំ កីទ្បា និងការងារ ដែលសុទ្ធតែជាផ្នែកមួយ ក្នុងការជួយសម្រួលដល់ស្មារតី របស់មិត្ដអ្នកអានគ្រប់ស្រទាប់ និងគ្រប់វ័យទាំងអស់៕