ក្រុមអង្គការ២២ អំពាវនាវឲ្យបញ្ឈប់ និទណ្ឌភាព នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមអង្គការ សង្គមស៊ីវិល២២ បានអំពាវនាវ ឲ្យបញ្ឈប់និទណ្ឌភាពកម្ពុជា ក្នុងឱកាសទិវា បញ្ឈប់ និទណ្ឌភាព នៅកម្ពុជា-អន្ដរជាតិ ចំពោះបទល្មើសប្រឆាំង ទៅលើអ្នកសារព័ត៌មាន និងត្រូវធានាថា ជនប្រព្រឹត្ត រំលោភសិទិ្ធមនុស្ស ត្រូវបាននាំខ្លួនមកផ្ដន្ទាទោល។

យោងតាមសេចក្ដីថ្លែង ការណ៍រួម នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមរយៈក្រុមអង្គការ សង្គមស៊ីវិលនិទណ្ឌភាព លើអ្នកសារព័ត៌មានកម្ពុជា នេះបានលើកបង្ហាញ នូវទង្វើខុសឆ្គង របស់រដ្ឋាភិបាលនិងវិស័យឯកជន ដែលអ្នកទាំង នោះតែងតែប្រឈមការគំរាមដល់អាយុជីវិត និងសម្លាប់។

ជាក់ស្ដែងអ្នកសារព័ត៌មានចំនួន១៣ រូប ត្រូវបានសម្លាប់តាំងពីឆ្នាំ១៩៩៤ និងករណីថ្មីបំផុតបានកើតឡើងនៅក្នុងឆ្នាំ២០១៤។ក្នុងចំណោមទាំង១៣ ករណីនោះ មានតែពីរករណីប៉ុណ្ណោះដែលត្រូវបានកាត់ទោលដោយជោគជ័យ រីឯ១១ ករណីផេ្សងទៀតមិនត្រូវបាននាំខ្លួនមកផ្ដន្ទាទោសទេ។

ប្រភពខាងលើបន្តថា ជនរងគ្រោះដ៏លេចធ្លោនៃករណីនិទណ្ឌភាពរួមមានលោក ឈុត វុទ្ធី , លោកជា វិជ្ជា , លោកខឹម សុផាត និងលោក ម៉ៅ សុខចាន់ ក្នុងចំណោមករណីនិទណ្ឌភាពជាច្រើនផ្សេងទៀតនៅកម្ពុជា ដែលមានសារព័ត៌មាន សកម្មជន អ្នកការពារបរិស្ថាន សហជីព អ្នកការពារសិទិ្ធមនុស្ស និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ដែលជាសិទិ្ធរបស់ពួក គាត់ត្រូវបានរំលោភបំពាន យ៉ាងធ្ងន់ធ្ងរ រីឯជនល្មើសបែរជាមិនទទួលខុសបានការផ្ដន្ទាទោស ណាមួយឡើយ ៕