មន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូឃ្មុំ បូមទឹក បំពេញអាង សម្រាប់បម្រើដល់ការងារ បង្កបង្កើនផលស្រូវ ប្រាំង

ត្បូងឃ្មុំ ៖ ក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូឃ្មុំ នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានបន្ថែម ម៉ាស៊ីនបូម ទឹកខ្នាតមធ្យម (កម្លាំង ៦៥ សេះ) ចំនួន ០២គ្រឿង ទៀត ដើម្បីដំណើរការបូមទឹក បំពេញអាង សម្រាប់បម្រើដល់ការងារ បង្កបង្កើនផលស្រូវប្រាំង របស់ប្រជាកសិករ នៅក្នុងស្រុកក្រូចឆ្មារ ។

លោក យា វឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានប្រាប់ឱ្យដឹងថា ម៉ាស៊ីនបូមទឹកខ្នាតមធ្យម ដែលក្រុមការងារមន្ទីរ ទើបតែបានបន្ថែមចំនួន ០២ គ្រឿង នេះ គឺ មួយគ្រឿង បូមយកទឹកពីព្រែកតាកុច មកបញ្ចូល ក្នុងអាងទឹកបឹងធំ សម្រាប់បម្រុងទុកផ្គត់ផ្គង់ស្រូវប្រាំងប្រមាណ ៤៥៥ ហិកតា ស្ថិតក្នុងឃុំរការខ្នុរ និងមួយគ្រឿងទៀត បូមយកទឹកពីព្រែកពាមជីលាំង មកបញ្ចូលក្នុងអាងទឹកអាជ្រឹង និងអាងទឹកអាចម៍ សម្រាប់ បម្រុងទុកផ្គត់ផ្គង់ស្រូវប្រាំងប្រមាណ ១.០២០ ហិកតា ក្នុងឃុំកំពង់ទ្រាស ។

លោកប្រធានមន្ទីរ បានបន្តថា ចំពោះការងារបង្កបង្កើនផលដំណាំស្រូវនៅក្នុងខេត្តត្បូងឃ្មុំ មកដល់ពេលនេះ ប្រជាកសិករប្រមូលផលស្រូវវស្សាបានចំនួន ៤.៧៥១ ហិកតា ស្មើនឹងប្រមាណ ៦ភាគរយ នៃផ្ទៃដីអនុវត្តបាន ៧៨.៣១៨ ហិកតា ហើយកំពុងបន្តសាបព្រោះ ដកស្ទូង ស្រូវរដូវប្រាំង បាន ចំនួន ៩៧៨ ហិកតា ស្មើនឹង ប្រមាណជាង ៩ភាគរយ នៃផែនការ ១០.៥០០ ហិកតា ៕

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូឃ្មុំ បូមទឹក បំពេញអាង សម្រាប់បម្រើដល់ការងារ បង្កបង្កើនផលស្រូវ ប្រាំង

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូឃ្មុំ បូមទឹក បំពេញអាង សម្រាប់បម្រើដល់ការងារ បង្កបង្កើនផលស្រូវ ប្រាំង

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូឃ្មុំ បូមទឹក បំពេញអាង សម្រាប់បម្រើដល់ការងារ បង្កបង្កើនផលស្រូវ ប្រាំង

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូឃ្មុំ បូមទឹក បំពេញអាង សម្រាប់បម្រើដល់ការងារ បង្កបង្កើនផលស្រូវ ប្រាំង

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូឃ្មុំ បូមទឹក បំពេញអាង សម្រាប់បម្រើដល់ការងារ បង្កបង្កើនផលស្រូវ ប្រាំង

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូឃ្មុំ បូមទឹក បំពេញអាង សម្រាប់បម្រើដល់ការងារ បង្កបង្កើនផលស្រូវ ប្រាំង

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូឃ្មុំ បូមទឹក បំពេញអាង សម្រាប់បម្រើដល់ការងារ បង្កបង្កើនផលស្រូវ ប្រាំង

  • មន្ទីរធនធានទឹក និងឧតុនិយម ខេត្តត្បូឃ្មុំ បូមទឹក បំពេញអាង សម្រាប់បម្រើដល់ការងារ បង្កបង្កើនផលស្រូវ ប្រាំង已关闭评论
  • 274 views
  • Hide Sidebar
    A+
Publish on:2015/11/03  Category:ក្នុងស្រុក