ឃាត់ខ្លួនជន សង្ស័យម្នាក់ បន្ទាប់ពីកាច់កសោ ម៉ូតូមិនបានសំរេច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ម៉ូតូ ចាប់ប្រគល់ឲ្យនគរបាល ប៉ុស្ដិ៍ស្រះចក បន្ទាប់ពីធ្វើសកម្មភាព លួចកាច់ក សោម៉ូតូមិនបានសំរេច កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចមុខផ្ទះលេខ២៨ តាមបណ្ដោយផ្លូវ៦១ ក្បែរមន្ទីរពេទ្យជប៉ុនភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នគរបាលប៉ុស្ដិ៍ស្រះចក បានឲ្យដឹងថា ជនសង្ស័យដែលបានធ្វើសកម្មភាព កាច់កសោរម៉ូតូមានឈ្មោះចាន់ រ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ រីឯជនរងគ្រោះមានឈ្មោះវ៉ាន់ ស៊ាងហ៊ួ ភេទប្រុស អាយុ៤៥ឆ្នាំ មានមុខ របរជាគ្រូរបង្រៀន ស្នាក់នៅផ្ទះលេខ២១៧ ផ្លូវលេខ១០២ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងត្រូវជាម្ចាស់ ម៉ូតូម៉ាកអាយខុន (icon)ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ ១BK.៧៥៤៥ ។

សមត្ថកិច្ចប៉ុស្ដិ៍ស្រះចក បានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះ យកមកម៉ូតូមកទុក នៅចំណុចកើតហេតុខាងលើ ដោយបានចាក់សោកត្រឹមត្រូវ រួចជនរងគ្រោះដើរចេញ ដល់ ខ្លោងទ្វារ មន្ទីរពេទ្យជប៉ុន ក៍ក្រឡេកមើលក្រោយ ស្រាប់តែឃើញជនសង្ស័យ កំពុងធ្វើសកម្មភាព ឆ្កឹះសោកាច់ក ម៉ូតូ ក៍បានស្រែកផ្អើលឆោឡោ ចាប់ជនសង្ស័យបានភ្លាមៗ នៅនិងកន្លែងកើតហេតុ យកមកប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្ដិ៍ស្រះចកតែម្ដងទៅ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះចាន់ រ៉ា ដោយបានជាប់ពាក់ព័ន្ធនិង ករណីលួចកាច់កសោម៉ូតូ ត្រូវបានសមត្ថកិច្ច ប៉ុស្ដិ៍ស្រះចក ធ្វើការបញ្ជូនខ្លួនបន្តទៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមច្បាប់ ៕

ឃាត់ខ្លួនជន សង្ស័យម្នាក់ បន្ទាប់ពីកាច់កសោ ម៉ូតូមិនបានសំរេច

ឃាត់ខ្លួនជន សង្ស័យម្នាក់ បន្ទាប់ពីកាច់កសោ ម៉ូតូមិនបានសំរេច

ឃាត់ខ្លួនជន សង្ស័យម្នាក់ បន្ទាប់ពីកាច់កសោ ម៉ូតូមិនបានសំរេច