SCG ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​​កាប់​​យក​​ថ្ម​ភ្នំ​​​ដ៏​​ពិសេស​​មួយ​​ ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​

SCG ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​​កាប់​​យក​​ថ្ម​ភ្នំ​​​ដ៏​​ពិសេស​​មួយ​​ ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​

ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់​ត៍​លំដាប់​ថ្នាក់​ទី​មួយ​​របស់​ប្រទេស​ថៃ​ SCG ​បាន​ធ្វើ​ការ​បង្ហាញ​ពី​វិធីសាស្ត្រ​កាប់​ថ្ម​ភ្នំ​ដើម្បី​ផលិត​ជា​ស៊ីម៉ង់ត៍​​​ ​ដែល​មាន​លក្ខណៈ​ពិសេស​ខុស​ពី​ការ​កាប់​ថ្ម​​ធម្មតា។

 

SCG ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​​កាប់​​យក​​ថ្ម​ភ្នំ​​​ដ៏​​ពិសេស​​មួយ​​ ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​

 

Semi Open-Cut Mining គឺ​ជា​វិធីសាស្ត្រ​កាប់​យក​​ថ្ម​ពី​ភ្នំ​​​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ SCG ដោយ​គេ​ធ្វើ​ការ​កាប់​យក​ថ្ម​ពី​ផ្នែក​​ខាង​ក្នុង​ ឬ​កណ្ដាល​​​ភ្នំ​ ពោល​គឺ​កាប់​ពី​កំពូល​ភ្នំ​ចុះ​ទៅ​ក្រោម​​ដោយ​គេ​មិន​កាប់​ថ្ម​ដែល​ស្ថិត​នៅ​ជុំវិញ​ភ្នំ​នោះ​ទេ។ តំណាង​​ក្រុមហ៊ុន​ SCG បាន​លើក​ឡើង​ថា​ វិធី​សាស្ត្រ​នេះ​គឺ​អាច​ជួយ​សម្រួល​ដល់​ការ​ប៉ះពាល់​បរិស្ថាន​មួយ​កម្រិត​ធំ​ និង​មិន​ប៉ះពាល់​ដល់​ជីវិត​សត្វ​ដែល​រស់​នៅ​​​ជុំវិញ​តំបន់​នោះ​ឡើយ។

 

SCG ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​​កាប់​​យក​​ថ្ម​ភ្នំ​​​ដ៏​​ពិសេស​​មួយ​​ ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​

 

ដើម្បី​បង្កើត​នូវ​គម្រោង​ការ​ការពារ​បរិស្ថាន​នេះ​ឡើង ​ក្រុមហ៊ុន SCG ​បាន​​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ​ជា​​ ១០​លាន​ដុល្លារ។ បើ​ប្រៀប​ទៅ​នឹង​វិធី​សាស្ត្រ​​កាប់​ថ្ម​ភ្នំ​តាម​បែប​ធម្មតា​ Semi Open-Cut Mining ចំណាយ​ទឹក​ប្រាក់​អស់​ច្រើន​ជាង​ តែ​ល្អ​ត្រង់​ថា​​ មិន​ប៉ះពាល់​ដល់​បរិស្ថាន​ខ្លាំង។ ចំពោះ​គម្រោង​នេះ​ផង​ដែរ​អាច​​កាប់​ថ្ម​ភ្នំ​បាន​ប្រមាណ​ ២,៧​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ និង​​អាច​បង្កើត​ជា​ផលិតផល​សម្រេច​បាន​ប្រមាណ​ ២,៤​លាន​តោន​ក្នុង​មួយ​ឆ្នាំ។ ក្រុមហ៊ុន​បាន​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​លើ​គម្រោង​នេះ​ ដោយ​មាន​វិស្វករ​ចំនួន​៦១​​រូប​ អ្នក​ម៉ៅការ​ចំនួន​៤២​រូប​ និង​មាន​គ្រឿង​ម៉ាស៊ីន​ប្រមាណ​១៧​គ្រឿង​ដែល​បំពេញ​កិច្ចការ​ជា​ប្រចាំ។

 

SCG ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​​កាប់​​យក​​ថ្ម​ភ្នំ​​​ដ៏​​ពិសេស​​មួយ​​ ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​

រូបរាង​គំរូ​នៃ​ដំណាក់​កាល​ដំបូង​របស់​គម្រោង​ Semi Open-Cut Mining

 

SCG ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​​កាប់​​យក​​ថ្ម​ភ្នំ​​​ដ៏​​ពិសេស​​មួយ​​ ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​

រូបរាង​គំរូ​នៃ​ដំណាក់​កាល​ចុង​ក្រោយ​របស់​គម្រោង​ Semi Open-Cut Mining

 

គួរ​បញ្ជាក់​ថា​ គម្រោង​ការ​នេះ​គឺ​ស្ថិត​នៅ​ដំណាក់​កាល​ដំបូង​នៅ​ឡើយ​ ដោយ​វា​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​រយៈ​២៥​ឆ្នាំ​ខាង​មុខ​ទៀត។ ក្រុមហ៊ុន​​ស៊ីម៉ង់​ត៍​ថៃ​ SCG ក៏​មាន​គម្រោង​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​នៅ​រោងចក្រ​សាខា​ក្នុង​តំបន់​អាស៊ាន​​របស់​ខ្លួន​ដែរ​ ប៉ុន្តែ​ដោយ​សារ​តែ​ទីតាំង​ភូមិសាស្ត្រ​មិន​ដូច​គ្នា​ ដូច​នេះ​ទើប​តម្រូវ​ឲ្យ​ប្រើ​ប្រាស់​នូវ​វិធីសាស្ត្រ​​ដទៃ​ផ្សេង​ទៀត៕​​​​​​​​​​

ចុច​អាន៖ ក្រុមហ៊ុន​ស៊ីម៉ង់​ត៍​ SCG បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​​ៗរបស់​​ខ្លួន​​សម្រាប់​​ឆ្នាំ​២០១៥​

 

 

អត្ថបទ​៖ ហៃ​ សុខ​ហេង

នាំមកជូនដោយ

SCG ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​​កាប់​​យក​​ថ្ម​ភ្នំ​​​ដ៏​​ពិសេស​​មួយ​​ ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​