Canon ពង្រីក​ទីផ្សារ​ បំពេញ​តម្រូវ​ការ​អតិថិជន​ក្នុង​ស្រុក


Canon ពង្រីក​ទីផ្សារ​ បំពេញ​តម្រូវ​ការ​អតិថិជន​ក្នុង​ស្រុក

ហាង​លក់​ផលិតផល Canon ថ្មី​មួយ​ទៀត​បាន​ពង្រីក​នៅ​តំបន់​សក្ដានុពល​ទួលគោក ដែល​បាន​បង្កើត​ឡើង​ដើម្បី​បំពេញ​តម្រូវការ​កាន់​តែ​ងាយស្រួល​របស់​អតិថិជន ដែល​ត្រូវការ​ស្វែង​រក​ផលិតផល​ម៉ាក Canon ដែល​ប្រកប​ដោយ​គុណភាព និង​ទំនុក​ចិត្ត​សម្រាប់​ប្រើប្រាស់។

 

Canon ពង្រីក​ទីផ្សារ​ បំពេញ​តម្រូវ​ការ​អតិថិជន​ក្នុង​ស្រុក

 

កញ្ញា សូហ្វី តាន់ អ្នក​ចាត់ការ​ទូទៅ​របស់​ហាង Canon image Square បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​កាល​ពី​ម្សិលមិញ​ថា ហាង Canon image Square ជា​ហាង​ដំបូង​បំផុត​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​លក់​កាមេរ៉ា​ម៉ាក Canon និង​កែវឡេន​គ្រប់​ប្រភេទ​ជា​ផលិតផល​សុទ្ធ​១០០% ដែល​មាន​ការ​ធានា​និង​​ទទួល​ស្គាល់​ពី​ក្រុមហ៊ុន Canon។

 

កញ្ញា​ថា ការ​បើកនៅ​តំបន់​ទួលគោក​​ជា​តំបន់​សក្តានុពល​ កញ្ញា​សង្ឃឹម​ថា​នឹង​ផ្តល់​ភាព​ងាយស្រួល​និង​អាច​នាំ​យក​ពិភព​នៃ​ការ​ថត​រូប​មក​ដល់​កាន់​តែ​ជិត​ដល់​អតិថិជន។

 

នៅ Canon image Square អតិថិជន​អាច​ស្វែង​រក​ម៉ាស៊ីន​ថត​ខ្នាត​តូច ម៉ាស៊ីន​ថត​ Mirrorless, ម៉ាស៊ីន​ថត​អាជីព, កែវ​ឡេន, ភ្លាស់, ម៉ាស៊ីន​បោះពុម្ព, និង​គ្រឿង​បន្ទាប់​បន្សំ​សម្រាប់​ប្រើ​ជាមួយ​ម៉ាស៊ីន​ថត​រូប។ យ៉ាង​ណា Canon image Square មិន​ត្រឹម​តែ​ជា​កន្លែង​លក់​ម៉ាស៊ីន​ថត កែវឡេន និង​គ្រឿង​បន្ទាប់​បន្សំ​តែ​ក៏​ជា​កន្លែង​ដែល​អតិថិជន​អាច​ស្វែង​រក​ដំណោះស្រាយ ដំបូន្មាន​និង​ផ្តល់​ជំនួយ និង​អាច​តេស្ត​សាកល្បង​មុន​ពេល​ទិញ​យក​ទៅ​ប្រើប្រាស់។

 

​លោក ជិន រតនា បុគ្គលិក​ជាន់ខ្ពស់​ក្រុមហ៊ុន iQlick ជា​ក្រុមហ៊ុន​គ្រប់គ្រង​ហាង Canon image Squareប្រាប់​ថា Canon image Square នឹង​នាំ​វិស័យ​ថត​រូប​នៅ​កម្ពុជា​ឈាន​ដល់​ជំហាន​ថ្មី​មួយ​ទៀត។ ទស្សនវិស័យ​របស់ Canon image Square គឺ​ការ​នាំ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ដល់​អតិថិជន និង​គោល​បំណង​ក្លាយ​ជា​មជ្ឈមណ្ឌល​សម្រាប់​ថតរូប​ដ៏​មមាញឹក។

 

លោក​ថា អតិថិជន​អាច​មក Canon image Square ដើម្បី​ធ្វើ​តេស្ត​កាមេរ៉ា​និង​កែវឡេន​គ្រប់​ប្រភេទ។ លើស​ពី​នេះ​ហាង​មាន​កន្លែង​តាំង​ម៉ាស៊ីន​បោះពុម្ព ដែល​អតិថិជន​អាច​ត្រួត​ពិនិត្យ​បន្ថែម​ដោយ​ខ្លួន​ឯង​និង​ក៏​មាន​បុគ្គលិក​ជំនាញ​រង់ចាំ​ពន្យល់​ណែនាំ ដើម្បី​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ​មុន​ពេល​ជាវ​ឧបករណ៍​ណាមួយ ដែល​សមស្រប​តាម​តម្រូវការ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ថត​រូប។

 

 

អត្ថបទ៖ រក្សា

នាំមកជូនដោយ

Canon ពង្រីក​ទីផ្សារ​ បំពេញ​តម្រូវ​ការ​អតិថិជន​ក្នុង​ស្រុក