​ឧកញ៉ា ម៉ុង ឫទ្ធី​៖ សុំ​លោក​ឧកញ៉ា ចេះ​ធ្វើបុណ្យ​ជាមួយនឹង​ជនក្រីក្រ កុំ​ស្លាប់ទៅ​ជនក្រីក្រ​ជេរ​បញ្ចោ​រ

ភ្នំពេញ: លោក​បណ្ឌិត​ឧកញ៉ា ម៉ុង ឫទ្ធី បានស្នើ​សុំ​ដល់​អស់លោក​ឧកញ៉ា​ទាំងអស់ ក្នុងប្រទេស​កម្ពុជា ឲ្យ​ចេះ​ធ្វើបុណ្យ ជាមួយនឹង​ជនក្រីក្រ​ខ្លះទៅ កុំ​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្អប់ខ្ពើម ជាពិសេស​ពេលដែល អស់លោក​ស្លាប់ទៅ សូម​ឲ្យ​បន្សល់ទុក​នូវ​កេរ​ឈ្មោះ​ល្អ ពលរដ្ឋកោតសរ សើរ ជៀសវាង​ជនក្រីក្រ​ជេរ​បញ្ចោ​។​

​សន្និសីទ​តស៊ូ​មតិ​ថ្នាក់ជាតិ លើក​ទី​៩ នៅ​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ភោជនីយដ្ឋាន​ទន្លេបាសាក់​២ រាជធានី​ភ្នំពេញ លោក​បណ្ឌិត​ឧកញ៉ា ម៉ុង ឫទ្ធី ប្រធាន​គណៈកម្មការ​ទី​៣ ព្រឹទ្ធសភា បាន​មានប្រសាសន៍ថា​៖ "​ជា​បទពិសោធន៍ ពាក់ព័ន្ធ​នឹង​ការដោះស្រាយ បញ្ហា​ជាមួយនឹង​ជនក្រីក្រ សូម​អញ្ជើញ​ទៅ​មើល នៅ​កន្លែង​របស់ខ្ញុំ ថា​តើ​ខ្ញុំ​ដោះស្រាយ ជាមួយនឹង​ជនក្រីក្រ ជនជាតិដើម ដែល​រស់នៅក្នុង​តំបន់ ដែល​អភិវឌ្ឍន៍​ថា តើ​គេ​ធ្វើ​យ៉ាងម៉េច​?"​។​

​លោក​បណ្ឌិត បាន​មានប្រសាសន៍ថា​៖ "​ប្រជាជន ពួកគាត់​មិនត្រូវ​ការ​ឡិច​ស៊ី​ស ឡង់​គ្រី​ស័​រ ឬក៏​វីឡា អី​នោះទេ​។ ពួកគាត់​ត្រូវការ​តែ​ផ្ទះ​ល្មម សម្រាប់​រស់នៅ ដីធ្លី មានការ​ងារ​ធ្វើ ហើយ​បើ​បាន​កង់​ក៏បាន ឬ​ម៉ូតូ​ក៏បាន ជាពិសេស​ពួកគាត់ មិនដែល​ទាមទារ​រក​ឡាន​ទេ​"​។​

​លោក​បាន​ថ្លែងបន្តថា​៖ "​ទាំងអស់គ្នា ប្រហែលជា​មើលឃើញ​ហើយ​ថា តាមរយៈ​ហ្វេ​ស​ប៊ុ​ក ថា​ខ្ញុំ​ដោះស្រាយ​ជាមួយនឹង​ជនក្រីក្រ កុមារ យ៉ាង​ដូ​ម្តេច​។ នេះ​ជា​សិទ្ធិ​របស់ខ្ញុំ ធ្វើបាន​ត្រឹមណា ខ្ញុំ​ធ្វើ​ត្រឹម​នុះ​"​។

​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​កោះអញ្ជើញ ឲ្យ​អស់លោក​ឧកញ៉ា​ទាំងអស់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មក​ប្រជុំគ្នា ដើម្បី​ធ្វើ​ដូច​លោក​បណ្ឌិត ម៉ុង ឫទ្ធី នោះ លោក​បណ្ឌិត បាន​បញ្ជាក់ថា​៖ "​បើសិនណា​ជាមាន​បញ្ជា​ពី​ថ្នាក់លើ ឲ្យ​ខ្ញុំ​ហៅ​គេ​មក​ប្រជុំបាន បើ​អត់​មាន ខ្ញុំ​មិនមាន​សិទ្ធិអំណាច​អី្វ ទៅ​ហៅ​គេ​មក​ប្រជុំបាន​។ ខ្ញុំ​អត់​មាន​សិទ្ធិ​អ្វី ទៅ​កោះប្រជុំ​គេ​បានទេ​"​។​

​លោក​ឧកញ៉ា បាន​លើកឡើងថា​៖ "​ខ្ញុំ​មិន​ទ្រាំ​ឲ្យ​ជេរ​បញ្ចោ​នោះទេ សំខាន់​កិត្តិយស មនុស្សរ​ស់បាន ប៉ុន្តែ​ពេល​ស្លាប់ទៅ គេ​ជេរ​បញ្ចោ​អីចឹង​ទៅ បើសិនជា​អ្នកណា គេ​ចង់បាន​អីចឹង​ទៅ គេ​ធ្វើទៅ មិនដឹង​ធ្វើ​ម៉េច​ដែរ ប៉ុន្តែ​បើ​ខ្ញុំ ខ្ញុំ​អត់​ចង់បាន​អីចឹង​ទេ ខ្ញុំ​ចង់បាន​ត្រឹម​ថា ពេលដែល​ស្លាប់ទៅ ឲ្យ​សល់​ឈ្មោះ​ដ៏​ល្អ​អីចឹង​"​។​

​ជាមួយនឹង​ការជួយ​ជនក្រីក្រ​នោះ លោក​បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បាន​មាន ប្រសាសន៍ថា​៖ "​ខ្ញុំ​ធ្វើ​នេះ ដើម្បី​ទាក់ទាញ​អ្នក​ដទៃទៀត ដែល​អត់​មាន​ចិត្តបុណ្យ​សោះ​នោះ មក​ឲ្យ​ធ្វើបុណ្យ ធ្វើ​ទាន ធ្វើ​អ្វីៗ ទៅតាម​ខ្ញុំ​ខ្លះទៅ ប៉ុន្តែ​ថា យ៉ាងម៉េច​ទៅទៀត​ទៅ​ថ្ងៃមុខ យើង​មិនដឹង​ទេ​។ ប៉ុន្តែ​អ្វីៗ​ទាំងអស់ តាមរយៈ​សកម្មភាពរ​បស់​ខ្ញុំ ខ្ញុំ​គ្រាន់តែ​បម្រើ​ជាតិ ទៅតាម​ទិសដៅ​របស់ រាជរដ្ឋាភិបាល បម្រើប្រជាជន ឲ្យ​មាន​ជីវភាព​ប្រសើរឡើង​"​។

​លោក​ឧកញ៉ា បាន​ចោទ​ជា​សំនួ​រថា​៖ "​អ្នកខ្លះ​សួរថា ឧកញ៉ា​ធ្វើ​អ្វីខ្លះ​? ឧកញ៉ា មាន​ភារកិច្ច​ធ្វើ​ដូច​ខ្ញុំ​អីចឹង មិន​មែនមាន​ភារកិច្ច ធ្វើ​អ្វី​ខុសពី​ហ្នឹង​នោះទេ​"៕V/S

​ឧកញ៉ា ម៉ុង ឫទ្ធី​៖ សុំ​លោក​ឧកញ៉ា ចេះ​ធ្វើបុណ្យ​ជាមួយនឹង​ជនក្រីក្រ កុំ​ស្លាប់ទៅ​ជនក្រីក្រ​ជេរ​បញ្ចោ​រ

​ឧកញ៉ា ម៉ុង ឫទ្ធី​៖ សុំ​លោក​ឧកញ៉ា ចេះ​ធ្វើបុណ្យ​ជាមួយនឹង​ជនក្រីក្រ កុំ​ស្លាប់ទៅ​ជនក្រីក្រ​ជេរ​បញ្ចោ​រ