ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ខេត្ត​បន្ទាយមានជ័យ​តវ៉ា​បិទ​ផ្លូវ​ជាតិ​មុខ​សាលាខេត្ត

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​បន្ទាយមានជ័យ មក​ពី​២​ស្រុក​ផ្សេងគ្នា តវ៉ា​នៅ​បិទ​ផ្លូវ​ជាតិ​លេខ​៥ មុខ​សាលាខេត្ត​ នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា ដើម្បី​ស្នើ​អាជ្ញាធរ​ខេត្ត​អន្តរាគមន៍​ដោះស្រាយ​ជូន​​ពួកគាត់។

តំណាងរាស្ត្រ​ប្រហែល​១០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង​៤០០​គ្រួសារ នៃ​ស្រុក​អូរជ្រៅ និង​ស្រុក​ថ្មពួក អះអាង​ថា ជម្លោះដីធ្លី​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន​មាន​រយៈពេល​ប្រមាណ​១០​ឆ្នាំ​ហើយ ប៉ុន្តែ​ពុំ​ត្រូវ​បាន​អាជ្ញាធរ​ដោះស្រាយ ឲ្យ​បាន​ដាច់​ស្រេច​នៅ​ឡើយ។

ពលរដ្ឋ​ក្នុង​ស្រុក​ថ្មពួក​ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន មាន​ប្រមាណ​ផ្ទៃ​ដី​ជាង ២​ពាន់​ហិកតារ ដែល​មាន​ពលរដ្ឋ​ជាង​២៤០​គ្រួសារ អាស្រ័យ​ផល ខណៈ​ដែល​អ្នក​ស្រុក​ថ្មពួក ចំនួន​១៧០ ​គ្រួសារ​ផ្សេង​ទៀត។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។