ទ្រនិចនាឡិកាអាចបង្ហាញពីដំណើរការមិនប្រក្រតីរបស់សរីរាង្គក្នុងរាងកាយ

អ្នកគួរ​តែចៀសវាង​រាល់សកម្មភាព​មួយចំនួន​ឲ្យ​បានទាន់​ពេលវេលា នៅពេល​ថាមពល​របស់សរីរាង្គ​ចាប់ផ្តើមចុះអន់ខ្សោយ។ ជាដំបូង វេជ្ជបណ្ឌិត​ចិន​សាកសួរ​អ្នក​ជំងឺពី​រយៈពេល​ដែលធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៏​មិនស្រួល​ក្នុងខ្លួន។
យោង​តាមទម្លាប់​ធម្មជាតិប្រចាំថ្ងៃ​របស់រាងកាយ​បាន​បង្ហាញ​ថា ថាមពល​ធ្វើចរាចរណ៏ដោយផ្នែកនៅក្នុង​ចន្លោះ​រៀងរាល់ ២ម៉ោង​ម្តង​ក្នុង ១ថ្ងៃ គឺជា​រយៈពេលខ្លី​មួយ​សម្រាប់​ថាមពល​ធ្វើ​ចរាចរណ៏​ក្នុងរាងកាយ។
 
ទ្រនិចនាឡិកាអាចបង្ហាញពីដំណើរការមិនប្រក្រតីរបស់សរីរាង្គក្នុងរាងកាយ
វេជ្ជបណ្ឌិតចិន​បានណែនាំ​ឲ្យអនុវត្ត​តាមទម្លាប់​ធម្មជាតិ​របស់រាងកាយ និង​សម្គាល់មើលពេលវេលា​ នៅពេល​អាការៈមិនស្រួល​ក្នុងខ្លួន​កើតឡើង។ លើសពីនេះ​ទៀត យោងតាម​វេជ្ជបណ្ឌិត​ជាច្រើន​បាន​បង្ហាញ​ថា យល់ល្អ​គួរសម្គាល់​មើលពេលវេលា​ដែលអ្នក​មានថាមពលខ្លាំងក្លា​បំផុត ជាពិសេស ប្រសិនបើ​កើត​មាន​បញ្ហា​ចំពោះ​ផ្នែក​ណាមួយនៃរាងកាយ​មួយ​​នៅ​ពេលល្ងាច។
ពេលវេលាដំណើរ​ការ​មុខងារ​សរីរាង្គ​នៅក្នុងរាងកាយ​ជាអតិប្បរមា (១២ម៉ោង បន្ទាប់​ពីមុខងារ​ចុះអន់ខ្សោយ​បំផុត)៖
៥-៧ ព្រឹក-ពោះវៀនធំ
៧-៩ ព្រឹក-ក្រពះ
៩-១១ ព្រឹក-លំពែង
១១ ព្រឹក-១ ល្ងាច-បេះដូង
១-៣ ល្ងាច-ពោះវៀនតូច
៣-៥ ល្ងាច-ប្លោកនោម
៥-៧ ល្ងាច-តម្រងនោម
៧-៩ ល្ងាច-សាច់ដុំបេះដូង
៩-១១ ល្ងាច-និយតកម្តៅ
១១-១ ព្រឹក-ថង់ប្រម៉ាត់
១-៣ ព្រឹក-ថ្លើម
៣-៥ ព្រឹក-សួត
នៅពេលថាមពល​សរីរាង្គមួយ​របស់រាងកាយឡើង​ដល់កំពូល នោះសរីរាង្គមួយ​ផ្សេងទៀត​ដែលស្ថិតនៅ​ផ្ទុយពី​ទម្លាប់​តាមធម្មជាតិ​របស់រាងកាយ (ខុសគ្នា​រយៈពេល ១២​ម៉ោង) មានថាមពល​ទាបបំផុត។ ឧទាហរណ៏៖ ក្នុងច​ន្លោះពេល​ម៉ោង ១ដល់​ម៉ោង ៣ថាមពល​ថ្លើមឈាន​ដល់ចំណុច​កំពូល ចំណែក​ឯពោះវៀនតូច​មានថាមពល​ទាបបំផុត​វិញ។
ដូច្នេះ ប្រសិនបើអ្នក​ពិសារអាហារ​នៅពេលយប់​ជ្រៅពេក អាហារ​នឹងមិនត្រូវ​បានស្រួប​យកបាន​ល្អពីពោះវៀន​តូចឡើយ។ នេះមានន័យ​ថា អ្នកគួរ​តែចៀសវាង​សកម្មភាព​មួយចំនួន​ឲ្យបាន​ទាន់​ពេលវេលា នៅពេលកម្រិត​ថាមពល​សរីរាង្គស្ថិត​ក្នុង​កម្រិត​ទាបបំផុត៕
ដោយ៖ ដារ៉ា
ប្រភព៖ myfitmagazine

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទ្រនិចនាឡិកាអាចបង្ហាញពីដំណើរការមិនប្រក្រតីរបស់សរីរាង្គក្នុងរាងកាយ