​ប្រធាន​គណបក្ស សម រង្ស៊ី ប្រកាស​ដកខ្លួន​ចេញពី​ឆាកនយោបាយ

​រាជធានី​ភ្នំពេញ​៖​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ បានសម្រេច​ដកខ្លួន​ចេញពី​ឆាកនយោបាយ បន្ទាប់ពី​លោក​បានប្រកាស​ចូលនិវត្តន៍​និង​ពី​មេដឹកនាំ​គណបក្ស​ដោយ​មូលហេតុ ថា​លោក​មាន​វ័យ​ចាស់ជរា​ឈានដល់​វ័យ ៧៥​ឆ្នាំ ។ 

​    ​លិខិត​របស់លោក គង់ គាំ ផ្ញើ​ទៅកាន់​អ្នកគាំទ្រ​បានបញ្ជាក់​ថា ការដកខ្លួន​របស់លោក ជាការ​បង្ហាញ​ដល់​អ្នកនយោបាយ ដែលមាន​គំនិត​ថា ខ្លួនឯង​ជា​តួឯក ចាប់ផ្តើម​បើកឱកាស​ផ្លាស់ប្តូរ​ឱ្យ​ប្រជាពលរដ្ឋ និង​យុវជន​ខ្មែរ ដែល​ទាន់សម័យ​បាន​ជួយ​ជាតិ​ឱ្យ​ខ្លាំងក្លា​សម្បូរ​រុងរឿង​។ 

​    ​លោក គង់ គាំ ក៏បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​និង​អ្នកគាំទ្រ កុំ​មានការ​យល់ច្រឡំ ចំពោះ​ការចូល​និវត្ត​ពី​សមាជិក​ព្រឹទ្ធសភា និង​ដកឃ្លា ពី​មេដឹកនាំ​របស់​បក្សប្រឆាំង របស់លោក ហើយ​លោក​ថា លោក​នៅតែ​បន្ត​រួមសុខ​រួមទុក្ខ ជាមួយ​ប្រជាពលរដ្ឋ និង​យុវជន​ខ្មែរ​ជានិច្ច ដើម្បី​សង្គ្រោះ​ជាតិ និង​ការផ្លាស់ប្តូរ​ជា​វិជ្ជា​មាននៅ​កម្ពុជា រហូតដល់​ទីបញ្ចប់​នៃ​ជីវិត​៕