ក្រុង​ហុងកុង​នឹង​នាំ​ចូល​ស៊ុតមាន់​ទា​ពី​ថៃ​សា​ជា​ថ្មី ក្រោយ​ជាប់​បម្រាម​ច្រើន​ឆ្នាំ

ប្រទេស​ថៃ ៖ ស៊ុតមាន់​ទា​របស់​ថៃ​នឹង​ត្រូវ​នាំ​ចូល​សា​ជា​ថ្មី​ទៅ​កាន់​ទីផ្សារ​ហុងកុង បន្ទាប់​ពី​មានការ​ហាមប្រាម​ជា​ច្រើន​ឆ្នាំ​កន្លង​មក ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺផ្តាសាយបក្សី ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម លោក Apiradi Tantraporn ថ្លែង​ថា ៖ «​កាលានុវត្តភាព​ថ្មី នឹង​មិន​បណ្តាល​ឲ្យ​កើត​មាន​បញ្ហា​ផ្គត់ផ្គង់​លើស​នៃ​ផលិតផល​ស៊ុត​របស់​ថៃ​ឡើយ ។ ចំណែក​តម្លៃ គួរតែ​មាន​ស្ថិរភាព​ក្នុង​រយៈពេល​យូរអង្វែង​ផង​ដែរ​» ។

វិធានការ​ដែល​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​ឡើង​វិញ​របស់​ក្រុង​ហុងកុង​នេះ ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ថៃ និង​បណ្តា​ប្រទេស​ចំនួន​១៥​ទៀត គិត​ចាប់ពី​ថ្ងៃ​ទី​៥ ធ្នូ តទៅ ។
លោក​បន្ត​ថា ៖ «​ស៊ុត​របស់​ថៃ​ត្រូវ​បាន​លួច​នាំ​ចូល​តាម​គូប្រជែង​សំខាន់​ៗ​ដែល​មាន​ព្រំដែន​ជាប់​គ្នា ដូច​ជា ចិន ជប៉ុន ម៉ា​ឡេ​ស៊ី និង​អ៊ុយ​ក្រែ​ន ដោយ​ពុំ​ទាន់​បាន​ទទួល​ការ​អនុម័ត​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ក្រុង​ហុងកុង​នៅឡើយ ។ ម្យ៉ាងទៀត ក្រុង​ហុងកុង​នៅ​តែ​ដាក់​បម្រាម​ក្នុង​ការ​នាំ​ចូល​ស៊ុត​ពី​បណ្តា​ប្រទេស​ចំនួន​១២​ដដែល ដោយ​មិន​ទាន់​បាន​ឆ្លងកាត់​ការ​ពិនិត្យ​ស្តង់ដា​អនាម័យ​ទេ​។ ផលិតផល​ស៊ុត​របស់​ថៃ គួរតែ​ធ្វើ​ឲ្យ​ខុស​ពី​ទម្រង់​ដើម​សម្រាប់​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក និង​សហ​គម​អឺរ៉ុប ដោយសារ​វា​មាន​ចម្ងាយ​ជិត​ជាង ហើយ​ថ្លៃ​ដឹក​ជញ្ជូន ក៏​ធូរ​ថ្លៃ​ជាង​បន្តិច​ដែរ​» ។

ដើម្បី​ធានា​បាន​នូវ​ភាព​មុតមាំ​នៃ​ទីផ្សារ ប្រទេស​ថៃ និង​ប្រតិបត្តិ​នូវ​ការ​ត្រួតពិនិត្យ​ស្តង់ដា​អាហារ​ក្នុង​ការ​អនុញ្ញាត​ស្រប​ជាមួយ​ការ​ធ្វើ​និយ័ត​កម្ម និង​ការ​ស្នើ​របស់​ក្រុង​ហុងកុង។

ទោះជា​យ៉ាងណា ក្នុងអំឡុងពេល​៣​ឆ្នាំ​មុន​នេះ ការ​នាំ​ចូល​ស៊ុត​ទៅ​កាន់​ទីផ្សារ​ហុងកុង​បាន​កើន​ឡើងជា​មធ្យម​១០% ក្នុង​មួយ​ឆ្នាំ ។ កាលពី​ឆ្នាំទៅ ការ​នាំ​ចូល​ស៊ុត​ទៅ​ក្រុង​ហុងកុង​មាន​តម្លៃ​ទឹកប្រាក់​ចំនួន​១៨៥,០៩​លាន​ដុល្លារ កើនឡើង​៩,៤% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ចំណែក​ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ ការ​នាំ​ចូល​ស៊ុត​ទៅ​កាន់​ទីផ្សារ​នេះ​បាន​កើនឡើង​១,១% ឬ​ស្មើនឹង​២៩,៣៧​លាន​ដុល្លារ ។

គួរ​បញ្ជាក់​ដែរ​ថា អ្នក​ផ្គត់ផ្គង់​ស៊ុត​ធំ និង​សំខាន់​ជាងគេ​របស់​ក្រុង​នេះ គឺ​ចិន​ដែល​មាន​ទំហំ​ទឹកប្រាក់​នាំ​ចេញ​ចំនួន​៨០,៣១​លាន​ដុល្លារ មក​ពី​សហរដ្ឋអាមេរិក​មាន​៤៧,៨៦​លាន​ដុល្លារ ៕