ជំពាក់​លុយ​គេ គ្មាន​លុយ​សង ជួល​ឃាតក​សម្លាប់​ម្ចាស់បំណុល​

Sanofi

ឃាតកម្ម​គិតទុក​ជាមុន ដោយ​គ្មាន​លុយ​សង ជនសង្ស័យ បាន​ជួល​ឃាតក ចាក់​សម្លាប់​ស្ត្រី​ម្នាក់ ពាក់ព័ន្ធ​នឹង​រឿង​ជំពាក់​លុយ​ជនរងគ្រោះ ដែលជា​ម្ចាស់បំណុល​ដើម្បី​​បំបាត់ភស្តុតាង តែ​សំណាង​មិនល្អ ត្រូវជាប់អណ្ទាក់​ប៉ូលីស​ទាំ​ពីរ​នាក់​។​​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា ម៉ោង​២:៤០​នាទី​រំលង អធ្រាត្រ ថ្ងៃទី​២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥​នេះ​។​ករណី​ឃាតកម្ម​មួយ​នេះ បានកើត​ឡើង ដោយ ជនសង្ស័យ ម្នាក់ បាន​ចាក់​សម្លាប់​ស្ត្រី​ម្នាក់ នៅពេល​កំពុង​ដេក​ក្រោមផ្ទះ​ម្នាក់ឯង បណ្ដាល​ឲ្យ​ស្លាប់ នៅក្នុង​ថ្លុកឈាម នៅក្នុង​ភូមិ​អូរ​ពោធិ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ​។​ករណី​ឃាតកម្ម​គិត​ទុកជា មុននេះ បង្ករ​ឡើង ដោយ​ជនសង្ស័យ​ម្នាក់ បាន​យក ថ្នាំ​ដាក់​បំពុល​សម្លាប់សត្វ​ឆ្កែ របស់ ជនរងគ្រោះ​ហើយ ចូលទៅ​ក្រោមផ្ទះ យក​ដែក​ចុង​ស្រួច ចាក់​ចំ​ដើម ទ្រូង ខាងឆ្វេង ជនរងគ្រោះ បណ្ដាល​ឲ្យ​ស្លាប់ នៅលើ​ប៉ៅ​អ៊ី​ក្រោម ផ្ទះ​យ៉ាង​អាណោច អាធ​ម៍​បំផុត ។​

​ជនរងគ្រោះ​មានឈ្មោះ​ហ៊ិ​ន ភាព ភេទ​ស្រី អាយុ​៦១​ឆ្នាំ មុខរបរ​ជា​អ្នករកស៊ី​រាប់​លុយ និង​ចងការ ប្រាក់ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​លោក​ឈិន សំបូរ អធិការ​ង​ស្រុក​សំបូរ បាន​ឲ្យ​អ្នកកាសែត​ដឹងថា ក្រោយពី កើត ហេតុ​លោក​ដឹក នាំ​កំលាំង​ចុះទៅ ត្រួត ពិនិត្យ​និង​ស្រាវជ្រាវ​រហូតដល់ ឃាត់ខ្លួន​ជន ស​ង្ស​យ័​បាន​ម្នាក់ ។​ជនសង្ស័យ​មានឈ្មោះ​ឡឹ​ក ចាន់​វាសនា ហៅ​ក្លូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជនរងគ្រោះ ។​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ ហើយ ក៏​ឈានទៅ​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ម្នាក់ទៀត​ឈ្មោះ​ស៊ុន វានី ហៅ​វិ​ន ភេទ​ស្រី អាយុ​៤៧ ឆ្នាំ រស់នៅ ភូ​មិច​ង្ហ​ប ឃុំ​ក្បាលដំរី ខេត្តក្រចេះ ។

ហើយ​ការឃាត់ខ្លួន​ជន ស​ង្ស​យ័​នេះ ដោយសារ ជ​នស​ង្ស​យ័ បាន​ជួល​ឈ្មោះ​ឡឹ​ក វាសនា ហៅ​ក្លូ អោយទៅ​សម្លាប់ ជន​រង គ្រោះ ក្នុង​តំលៃ​២​លាន​រៀល តាំងពី​៣​ខែ​មុន ហើយ​ជន​ស​ង្ស​យ័​ឈ្មោះ​ឡឹ​ក វាសនា បាន​ទៅ​ជួល​គេ​បន្ត តែ​គេ មិន​ធ្វើ ហើយ​ឈ្មោះ​ឡឹ​ក វាសនា ចាយលុយ​អស់ ហើយ​ជន សង្ស័យ​ឈ្មោះ​ស៊ុន វានី ក៏បាន​ទា​លុយ​ពី​ឈ្មោះ​ឡឹ​ក វាសនា​វិញ តែ​មិនមាន​លុយ​សង ទើប​សំរេចចិត្ត​ទៅ​សម្លាប់ ជនរងគ្រោះ​តែម្ដងទៅ។​

​មូលហេតុ​ដែល​ជន​ស​ង្ស​យ័​ឈ្មោះ​ស៊ុន វានី ហៅ​វិ​ន ជួល​ឈ្មោះ​ឡឹ​ក វាសនា អោយទៅ​សម្លាប់ ជនរងគ្រោះ ព្រោះ​ជនសង្ស័យ បាន​ចងការ​ប្រាក់​ពី ជនរងគ្រោះ​ចំនួន​៣៥០០​ដុល្លារ អាមេរិក មិនបាន​សង​ជាច្រើន​ខែ​ឆ្នាំ​មកហើយ ទាំង​ការ ទាំង ដើម ឡើងដល់ ៧០០០​ដុល្លារ ដោយ​គ្មាន​លុយ​សង ទើប​ឈានដល់​ជួល​ឃាតក ឲ្យ សម្លាប់​ជនរងគ្រោះ​៕ សុ ថា​ត់​

Related