​ភ្នាក់ងារ​អាកាសចរណ៍​រុស្ស៊ី​៖​យន្តហោះ Airbus A321 ធ្លាក់​ក្នុង​រយៈ​កំពស់​ខ្ពស់​លើ​អាកាស

រុស្ស៊ី​៖​ស្ថានីយទូរទស្សន៍​រុស្ស៊ី​កាលពី ថ្ងៃអាទិត្យ​ម្សិលមិញ​បាន​បញ្ចេញ​រូបភាព​ពី​កន្លែង​មួយ​ជាទី​ដែល​ក្រុមហ៊ុន អាកាសចរណ៍​រុស្ស៊ី​ដឹក​អ្នកដំណើរ​ទៅកាន់​រមណី​ដ្ឋា​ន​សមុទ្រ​ក្រហម​Sharm el-Sheikh​របស់​ប្រទេស អេ​ហ្ស៊ី​ប បាន​ធ្លាក់ នៅ​កណ្ដាល វាល​ខ្សាច់ ក្នុង​ឧបទ្វីប ស៊ី​ណៃ សម្លាប់ មនុស្ស ទាំងអស់ 224 នាក់ លើ​យន្តហោះ​។ នៅ​រាយប៉ាយ ពេញ ដី លាយឡំ​ជាមួយ បំនែក យន្តហោះ និង របស់របរ អ្នកដំណើរ និង បុគ្គលិក ត្រូវគេ​មើលឃើញថា មាន របស់ ដូចជា លិខិតឆ្លងដែន​របស់​ជនជាតិ រុស្ស៊ី ម្នាក់​, ស្បែកជើង ,​កាបូបដៃ​,​សម្លៀកបំពាក់​, និង​ឥ​វ៉ាន់​ផ្សេងៗ​ង​ជាដើម​។ 

​    ​បំណែក​នៃ​យន្តហោះ ត្រូវបាន ដុត​រោល​ដោយ​ភ្លើងក្លាយជា​ពេ​ណ៌​ខ្មៅ បើទោះបីជាឡូហ្គោរបស់​យន្តហោះឈ្មោះថា មេត្រូ​វ​ចេ​ត​( Metrojet) មានពណ៌​ខៀវ​ក៏ដោយ។ ចំណែក មូលហេតុ​នាំ​ឲ្យ យន្តហោះ​នេះ​ធ្លាក់ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ។ 

​     ពាក់ព័ន្ធ​នឹង​ឧ​ប្ប​តិ​ហេតុ​ខាងលើ លោក វី​កទ័រ សូ​រូ​ចិន​កូ ប្រធាន​គណៈកម្មការ ដែនអាកាស អន្តរជាតិ​និយាយថា ពួកលោក​មិនអាច​សន្និដ្ឋាន​ឲ្យ​បានច្បាស់លាស់​ណាមួយ​នៅឡើយ​ទេពី​ដើមចម​នាំ​ឲ្យ យន្តហោះ​នេះ​ធ្លាក់​។ ដោយឡែក​អ្នកវិភាគ អេ​ហ្ស៊ី​ប​បាន ចាប់ផ្ដើម ពិនិត្យ និង​ស្វែងរក​ប្រអប់​ខ្មៅ ដែលជា​ប្រព័ន្ធ​ថត​គ្រប់​សកម្មភាព​ទាំងអស់​លើ​យន្តហោះ​។​

​    ​គួររម្លឹកថា យន្តហោះ បាន​បាត់​ចេញពី​ប្រព័ន្ធ​រ៉ា​ដា និង​ធ្លាក់ ក្នុង​តំបន់​ឧបទ្វីប​ស៊ី​ណៃ ខណៈ កំពុងធ្វើដំណើរ មកពី រមណី​ដ្ឋា​ន Sharm El-Sheikh របស់ អេ​ហ្ស៊ី​ប ទៅកាន់ តំបន់ សេន Petersburg ប្រទេស​រុស្ស៊ី ។ យន្តហោះ​នេះ​ជា​របស់ ក្រុមហ៊ុន​អាកាសចរណ៍ Kogalymavia airline,​ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍ តូច​មួយ មាន​មូលដ្ឋាន នៅ ប្រទេស ស៊ី​បេ​រី​( Siberia. )៕

​ភ្នាក់ងារ​អាកាសចរណ៍​រុស្ស៊ី​៖​យន្តហោះ Airbus A321 ធ្លាក់​ក្នុង​រយៈ​កំពស់​ខ្ពស់​លើ​អាកាស