ពេជ្រ សោភា អបអរ​ម្ចាស់​តំណែង​រដូវ​កាល​ទី ១ Cambodian Idol

Sanofi

​ទីបំផុត ម្ចាស់​ពានរង្វាន់​នៃ​កម្មវិធី​លំដាប់​ពិភពលោក​របស់​កម្ពុជា Cambodian Idol បាន​ស្វែង រកឃើញ​នូវ​ម្ចាស់​ពិតប្រាកដ​ហើយ បន្ទាប់ពី​ឆ្លងកាត់​ពេលវេលា​យ៉ាងយូរ ជាមួយនឹង​ការ ផ្ញើ​សារ​គាំទ្រ​ពី​សំណាក់ទស្សនិកជន​កម្ពុជា​រាប់ម៉ឺន​នាក់ ។​ទន្ទឹមនឹង​ការ​ក្លាយជា​ម្ចាស់​ពានរង្វាន់​កម្មវិធី​លំដាប់​ពិភពលោក​នេះ អ្នកនាង ពេជ្រ សោភា ដែលជា​តារាចំរៀង​មានបទពិសោធន៍​ច្រើន​ក្នុង​វិស័យ​សិ​ល្បះ​ម្នាក់​ដែរនោះ បាន​ប្រើ​បណ្ដាញ សង្គម​ផ្ទាល់ខ្លួន​របស់​នាង បង្ហោះ​រូបថត​មួយ​សន្លឹក​ជាមួយនឹង​លោក នី រតនា ម្ចាស់​ពានរង្វាន់ Cambodian Idol ដោយ​សរសេរ​អបអរ​លោក​ថា « អបអរសាទរ​ប្អូន នី រតនា ម្ចាស់​ពាន Cambodian Idol នៅ​រដូវ​កាល​ទីមួយ​នេះ » ដែល​ការ​បង្ហោះ​ជា​សាធារណៈ​នេះ បានទទួល​នូវ​ការ Like និង Share ដល់​ខ្ទង់​ម៉ឺន​ឯណោះ ។​

​ជាមួយនឹង​ការអបអរសាទរ​រប​ស់​ម្ចាស់​បទ​កាហ្វេ ១៥០០ នេះ ស្រទាប់​យុវវ័យ​ដែលជា​អ្នក​គាំ ទ្រ​អស់ពី​បេះដូង​ចំពោះ​លោក នី រតនា ក៏បាន​បង្ហាញ​ពី​ការគាំទ្រ Idol របស់​ពួកគេ​ផងដែរ ដោយ​អ្នកខ្លះ​សរសេរថា « ខ្ញុំ​ពិតជា​ពេញ​ចិត្តនឹង​លទ្ធផល​នេះ​ខ្លាំងណាស់​, ខ្ញុំ​ពិតជា​សប្បាយ ចិត្ត​ដែល Idol ក្នុង​ចិត្ត​របស់ខ្ញុំ​ទទួលបាន​ពានរង្វាន់​ជ័យលាភី Cambodia Idol រដូវ​ការ​ទី​១, ស្រលាញ់​ស្នាមញញឹម នី រតនា ហើយ​ច្រៀង​ក៏​ពីរោះ​ទៀត​, សប្បាយចិត្ត​ខ្លាំងណាស់ Idol របស់ខ្ញុំ​ជាប់​ហើយ » ជាដើម ។​

​សូមបញ្ជាក់ថា ក្រោយ​ក្លាយជា​ម្ចាស់​ពានរង្វាន់​លំដាប់​ពិភពលោក Cambodian Idol លោក នី រតនា បាន​កា្ល​យ​ជា​តារាចម្រៀង​ជាប់​កុងត្រា​ជាមួយនឹង​ផលិតកម្ម​រស្មី​ហង្ស​មាស អម​ជាមួយនឹង​ប្រាក់រង្វាន់​ជ័យលាភី​ចំនួន ១០០ លាន​រៀល ពិសេស​បាន​ក្លាយជា Idol ក្នុង​ចិត្ត​របស់​យុវវ័យ​ថែមទៀត​ផង ៕ ថុនា

Related