ពិតជាភ្ញាក់ផ្អើលមែន! បុរស ២នាក់រួមដំណើរលើយន្ត ហោះតែមួយមើលទៅដូច ជាកូនភ្លោះ

បរទេស៖ ស្ទើរតែមិនគួរឲ្យជឿទេថា បុរស២នាក់ដែលមិនធ្លាប់ស្គាល់គ្នា ឬជាប់សាច់ឈាមនឹងគ្នាសោះបែរ ជាមានមុខ មាត់ប្រហាក់ប្រហែល និងសឹងតែដូចគ្នា បេះបិទធ្វើឲ្យមនុស្សជាច្រើនគិតថា អ្នកទាំងពីរគឺជាបងប្អូន ភ្លោះនឹងគ្នា ខណៈពេលដែលពួកគេកំពុងថតរូប Selfie ជាមួយគ្នានៅលើយន្តហោះមួយគ្រឿងដែលកំពុងធ្វើដំណើរចាក ចេញពីទី ក្រុងឡុងដ៍ ប្រទេសអង់គ្លេស ឆ្ពោះទៅទីក្រុង Galway ប្រទេសអៀកឡង់ ។

លោក Neil Douglas អាយុ៣២ឆ្នាំបាននិយាយថា នៅថ្ងៃដែលគាត់ធ្វើដំណើរតាមជើងហោះហើរ គឺមានប្តីប្រពន្ធ ២នាក់សុំប្តូរកៅអីអង្គុយ ដើម្បីឲ្យពួកគេបាននៅក្បែរគ្នា ហើយគាត់ក៏ត្រូវក្រោកទៅអង្គុយកៅអីថ្មី ស្រាប់តែខ្លួនភ្ញាក់ផ្អើល យ៉ាងខ្លាំង ពេលក្រឡេកឃើញអ្នករួមដំណើរម្នាក់មានមុខមាត់ស្រដៀងគាត់មែនទែន គឺបុរសនោះឈ្មោះ Robert Stirling អាយុ៣៥ឆ្នាំធ្វើដំណើរតាមជើងហោះហើរ Ryanair ឆ្ពោះទៅអៀកឡង់ដូចគ្នា ។

ក្រោយមក Robert និង Douglas ក៏បានថតរូបជាមួយគ្នាដោយមានបុរសម្នាក់ទៀតឈ្មោះ Dan Kanach មើលទៅ ដូចជាបងប្រុសពួកគេថតរូបជាមួយដែរហើយរូបថតអ្នកទាំង៣ត្រូវបានគេយកទៅបង្ហោះលើប្រព័ន្ធ Twitter ប៉ុន្តែកាត់រូប Kanach ចេញដោយទុកតែពីរនាក់ប៉ុណ្ណោះ ឲ្យមើលទៅដូចកូនភ្លោះ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ Robert និង Douglas បានកក់សណ្ឋាគារស្នាក់នៅតែមួយ ហើយបន្ទាប់ពីជួបគ្នាមក ពួក គេក៏សម្រេចចិត្តចេញទៅផឹកស៊ីនៅក្លឹបខាងក្រៅជាមួយគ្នាទៀតផង ៕

ពិតជាភ្ញាក់ផ្អើលមែន! បុរស ២នាក់រួមដំណើរលើយន្ត ហោះតែមួយមើលទៅដូច ជាកូនភ្លោះ