រសជាតិថ្មីសម្រាប់អតិថិជន! ភោជនីយដ្ឋានមួយប្រកាស ពីសេវាកម្មមុខម្ហូប និង បង្អែមសុទ្ធតែធ្វើពីសត្វល្អិត

ក្រុងឡុងដ៍៖ ប្រជាជននៅអង់គ្លេសដែលនិយមចូលចិត្តសត្វល្អិត ពេលនេះ អាចទៅកាន់ភោជនីយដ្ឋានថ្មីមួយ ដែលទើប នឹងចាប់ផ្តើមអាជីវកម្មដោយ មេចុងភៅនិយាយថា អតិថិជនដែលមកកាន់ទីនេះនឹងពិតជាពេញចិត្តគ្រប់រសជាតិអាហារ ដែលធ្វើឡើងជាមួយនឹងសត្វល្អិត ។

ភោជនីយដ្ឋានសត្វល្អិតជាលើកដំបូងក្នុងប្រទេសអង់គ្លេសនេះ ត្រូវបានបើកនៅតំបន់ Pembrokeshire មានឈ្មោះថា Grub Kitchen ហើយមេចុងភៅមានឈ្មោះ Andy Holcroft ដែលផ្តល់ទំនុកចិត្តដល់អតិថិជនរបស់ខ្លួនដោយភាពជឿ ជាក់ថា សត្វល្អិតទាំងឡាយដែលគាត់ផ្សំធ្វើអាហារជូនពួកគេបរិភោគ ពិតជាមានឱជារសឆ្ងាញ់ពិសា ។

តាមការស្ទង់មតិមួយដែលធ្វើឡើងដោយអង្គការសហប្រជាជាតិឲ្យដឹងថា យ៉ាងហោចណាស់មនុស្សប្រមាណ២កោដិ នាក់នៅទូទាំងពិភពលោក បរិភោគសត្វល្អិតជាអាហារ ព្រោះភាគច្រើនពួកគេគិតថា វាផ្តល់ប្រូតេអ៊ីនខ្ពស់ ។

ម្ចាស់ភោជនីយដ្ឋានក៏បានឲ្យដឹងដែរថា ក្រៅពីម្ហូបអាហារធ្វើពីសត្វល្អិតហើយនោះ ក៏នៅមានការ៉េម និងនំផ្អែមជាច្រើន ប្រភេទផលិតឡើងពីសត្វល្អិតដូចគ្នាដែលមានបម្រើសេវាកម្មនៅទីនេះ ហើយភ្ញៀវនឹងបានភ្លក់រសជាតិ ថ្មីដែលអ្នកខ្លះ មិនធ្លាប់ទទួលទាន ៕

រសជាតិថ្មីសម្រាប់អតិថិជន! ភោជនីយដ្ឋានមួយប្រកាស ពីសេវាកម្មមុខម្ហូប និង បង្អែមសុទ្ធតែធ្វើពីសត្វល្អិត

  • រសជាតិថ្មីសម្រាប់អតិថិជន! ភោជនីយដ្ឋានមួយប្រកាស ពីសេវាកម្មមុខម្ហូប និង បង្អែមសុទ្ធតែធ្វើពីសត្វល្អិត已关闭评论
  • 204 views
  • Hide Sidebar
    A+
Publish on:2015/11/03  Category:កំសាន្ត