ប្លែកស្ទើរមិនជឿ! ស្ត្រីៗនាំ គ្នាវះកាត់អវយវៈភេទដើម្បី ស្លៀកខោកីឡាឲ្យសម

ញូវយ៉ក៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលស្ត្រីភាគច្រើនរស់នៅក្នុងទីក្រុង ញូវយ៉ក សហរដ្ឋអាម៉េរិក បាននាំគ្នាទៅ រកគ្រូពេទ្យឲ្យធ្វើការវះកាត់ទំហំ នៃប្រដាប់ភេទរបស់ខ្លួន ដើម្បីឲ្យមើលទៅសមភ្នែកពេលដែលពួកនាងស្លៀកខោហាត់ ប្រាណ និងពាក់ស្រោមជើង ។

ស្ត្រីអាយុ២៨ឆ្នាំម្នាក់ឈ្មោះ Veronica បាននិយាយថា នាងប្រាប់ឲ្យគ្រូពេទ្យវះកាត់អវយវៈភេទឲ្យមើលទៅដូចជា តុក្កតាបាប៊ី ព្រោះវាមិនងាយស្រួលពេលដែលនាងពាក់ស្រោមជើងជាប់ខោ មើលទៅមិនមានភាពទាក់ទាញឡើយ រីឯ ស្ត្រីអាយុ៤០ឆ្នាំម្នាក់ទៀតឈ្មោះ Marie ក៏ទៅឲ្យគ្រូពេទ្យវះកាត់ភេទដែរដោយនាងលើកឡើងថា ដើម្បីឲ្យងាយស្រួល ស្លៀកខោហាត់កីឡាយូហ្គា ។

ថ្មីៗនេះភាគច្រើនស្ត្រីៗរស់នៅក្នុងទីក្រុងញូវយ៉ក បាននាំគ្នាទៅរកសេវាវះកាត់ប្រដាប់ភេទ ព្រោះតែអ្នកខ្លះគិតថា វាពិត ជារំខានដល់ការអនុវត្តសិច ឬការធ្វើលំហាត់ប្រាណណាស់ ដែលតម្លៃវះកាត់គឺប្រហែល $7000 ៕

ប្លែកស្ទើរមិនជឿ! ស្ត្រីៗនាំ គ្នាវះកាត់អវយវៈភេទដើម្បី ស្លៀកខោកីឡាឲ្យសម

រូបភាពតំណាង