Ezecom ចាប់ដំណើរការ សេវា BEEDOO ដែលមានកម្មវិធី CLOUD ថ្មី សម្រាប់ទំនាក់ទំនង ការងារ និងចែករំលែកឯកសារ

ភ្នំពេញ ៖ Ezecom ដែលជាក្រុមហ៊ុន ផ្តល់សេវាអ៊ីនធឺណិត ឈានមុខគេមួយ របស់ប្រទេសកម្ពុជា នៅថ្ងៃនេះ បាន ប្រកាសចាប់ផ្តើម ដំណើរការសេវាកម្ម Cloud ដំបូង និងថ្មីបំផុតរបស់ខ្លួន ឈ្មោះថា «BeeDoo» ដោយសេវានេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ រក្សាទុកទិន្នន័យលើអ៊ីនធឺណិត ចែករំលែកឯកសារ និងផ្តល់ដំណោះស្រាយ ក្នុងការ ផ្ញើសារអាជីវកម្ម។

BeeDoo គឺជាកម្មវិធីមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីឲ្យអ្នកប្រើប្រាស់ ធ្វើការប្រាស្រ័យទាក់ទងគ្នាបានលឿន និងប្រសិទ្ធភាពខ្ពស់ ក៏ដូចជាមានសុវត្ថិភាពក្នុងការ ចែករំលែកឯកសារ មានភាពចល័ត និងភាពបត់បែនខ្ពស់ ក្នុងការ បំពេញ ការងារតាមបែបទំនើប។ សមាជិកក្រុមអាចចែករំលែកឯកសារ និងផ្ញើសារឲ្យគ្នាទៅវិញទៅមក យ៉ាងមានសុវត្ថិភាព ពីកុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ ថេប្លិត ឬទូរស័ព្ទរបស់ខ្លួន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លោកស្រី Inge Olde Rikkert ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Ezecom បានថ្លែងថា៖ BeeDoo គឺជាឧបករណ៍អស្ចារ្យ មួយសម្រាប់ធ្វើការគ្រប់គ្រង និងទំនាក់ទំនងនៅក្នុងការងារ។ វាមានមុខងារឆ្លាតវៃ និងអាចបត់បែនបានគ្រប់ កិច្ចការងារ ដែលទាក់ទងនឹងការងារទំនាក់ទំនង និងទិន្នន័យអេឡិចត្រូនិក។ សេវាកម្មនេះ មិនត្រឹមតែមានមុខងារ ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រើប្រាស់បានច្រើនយ៉ាង សម្រាប់ដោះស្រាយនូវរាល់បញ្ហាដែល កើតមាននៅ ក្នុងកន្លែងធ្វើការផងដែរ។

BeeDoo នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនថែមទៀតដល់អ្នកប្រើប្រាស់ ដូចជាពួកគេអាចធ្វើការងារដោយផ្ទាល់ នៅលើ ឯកសារ បញ្ជី និងទិន្នន័យរបស់ពួកគេយ៉ាងងាយស្រួល។ ប្រតិបត្តិការទាំងអស់ នឹងត្រូវបានរក្សាទុកដោយ ផ្ទាល់ទៅក្នុងប្រព័ន្ធ cloud ដែលនឹងមិនធ្វើឲ្យអ្នកប្រើប្រាស់ភ័យខ្លាចចំពោះការបាត់បង់ទិន្នន័យ ឬចំណាយប្រាក់ ច្រើនទៅលើការទិញឧបករណ៍រក្សាទុកទិន្នន័យឡើយ។

លោក ឈួន គឹមពីន ប្រធានចាត់ការទូទៅក្រុមហ៊ុន My Windows E&C Co., Ltd បានមានប្រសាសន៍ថា៖ យើង ពេញចិត្តយ៉ាងខ្លាំងចំពោះសេវា BeeDoo cloud របស់ក្រុមហ៊ុន EZECOM ។ សេវាកម្មនេះជួយកាត់ បន្ថយការ ចំណាយ និងរក្សាបណ្តុំឯកសារនៅក្នុងការិយាល័យរបស់យើងបានយ៉ាងមានសុវត្ថិភាព ។ បន្ថែមពីនេះ BeeDoo បំពេញបន្ថែមដល់យុទ្ធសាស្រ្តចល័ត របស់ក្រុមការងារផ្នែកលក់របស់យើង បានយ៉ាងល្អផងដែរ ។

សរុបសេចក្តីមក BeeDoo ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ចាប់តាំងពីមុខងារ និងលទ្ធភាពដែលអាចពង្រីក ទៅតាម តម្រូវការ ដល់អ្នកប្រើប្រាស់ក្នុងការបំពេញការងាររបស់ខ្លួន ។ សេវានេះ នឹងក្លាយជាឧបករណ៍ដ៏ចាំបាច់មួយ សម្រាប់ ការងារ នាពេលអនាគតដ៏ខ្លីខាងមុខក្នុងការជួយជំរុញដល់សេដ្ឋកិច្ច តាមរយៈការបញ្ជូនព័ត៌មាន និងការ ប្រាស្រ័យទាក់ទងគ្នា៕

Ezecom ចាប់ដំណើរការ សេវា BEEDOO ដែលមានកម្មវិធី CLOUD ថ្មី សម្រាប់ទំនាក់ទំនង ការងារ និងចែករំលែកឯកសារ