HTC Desire 828 ដែលមានមុខងារដ៏អស្ចារ្យ IOS បានដាក់អោយកម្ម៉ង់ទិញនៅក្នុងប្រទេសចិនហើយ

HTC Desire 828 ដែលមានមុខងារដ៏អស្ចារ្យ IOS បានដាក់អោយកម្ម៉ង់ទិញនៅក្នុងប្រទេសចិនហើយ

ក្រុមហ៊ុន HTC បានចាប់ផ្តើមដាក់អោយកម្ម៉ង់ទិញស្មាតហ្វូន Desire 828 តទៅហើយ​ ដែលជាស្មាតហ្វូនដំបូងគេបង្អស់នៃត្រកូល Desire ដែលបានបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើបបំផុតផ្នែកកាមេរ៉ាគឺ IOS (Optical Image Stabilization) អាចចាប់យកភាពបានយ៉ាងលឿនព្រមទាំងមានលំនឹងល្អ ទោះជាយើងកំពុងតែជិះឡាន ឬម៉ូតូ .... ក៏ដោយ ហើយការដាក់អោយកម្ម៉ង់ទិញនេះគឺក្នុងតម្លៃ RMB 1,599 វាប្រហែលនឹង 255 $ ។ ស្មាតហ្វូននេះដំណើរការដោយស៊ីភីយូប្រភេទ Octa-core វាមានទំហំអេក្រង់ 5.5 អ៊ីង ដែលអាចបង្ហាញរូបភាពកម្រិត Full HD វាមានរ៉េមទំហំ 2 ជីកាបៃ មេរីម៉ាស៊ីនទំហំ​ 16 ជីកាបៃ ព្រមទាំងអាចបន្ថែមមេម៉ូរីកាតបានរហូតទៅដល់ 2 តេកាបៃឯនោះ ចំនែកថាមពលថ្មវិញគឺមានទំហំ 2800 មីលីអំពែ ។ និយាយអំពីកាមេរ៉ាវិញគឺ កាមេរ៉ាក្រោយមានទំហំ 13 មេកាភិចសែល រីឯកាមេរ៉ាមុខមានទំហំ 5 មេកាភិចសែល ស្មាតហ្វូននេះប្រើប្រាស់ស៊ីមពីរ គាំទ្រប្រព័ន្ធ 4G LTE ហើយវាមានតំរាស់ 7.9 មីលីម៉ែត ដំណើរការដោយប្រព័ន្ធ Android 5.1 Lollipop ។​ ស្មាតហ្វូននេះមានបំពាក់នូវប្រព័ន្ធ Stereo Speaker ពីរ ដែលនៅផ្នែកខាងមុខ និងមានពីរព៌ណគឺ ព៌ណស និងព៌ណប្រផេះ ។

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus HTC Desire 828 ដែលមានមុខងារដ៏អស្ចារ្យ IOS បានដាក់អោយកម្ម៉ង់ទិញនៅក្នុងប្រទេសចិនហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com HTC Desire 828 ដែលមានមុខងារដ៏អស្ចារ្យ IOS បានដាក់អោយកម្ម៉ង់ទិញនៅក្នុងប្រទេសចិនហើយ

ចុះថ្ងៃទី 03 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង 12:25 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

HTC Desire 828 ដែលមានមុខងារដ៏អស្ចារ្យ IOS បានដាក់អោយកម្ម៉ង់ទិញនៅក្នុងប្រទេសចិនហើយ