ផលវិបាក​ភ្លាមៗ បន្ទាប់​ពី​វះកាត់​

ផលវិបាក​ភ្លាមៗ បន្ទាប់​ពី​វះកាត់​

​ផលវិបាក​ដែល​កើតមាន ក្រោយ​ពេល​វះកាត់  គឺ​អាស្រ័យ​ទៅលើ ប្រភេទ​នៃ​ការវះកាត់ និង​ការតាមដាន​ថែរក្សា ដោយ​យក​ប្រវត្តិ​របស់​អ្នកជំងឺ គិត​ទុក​ក្នុង​ចិត្ត​ជាប់​ជានិច្ច​។

ជាទូទៅ ផលវិបាក​ដែល​កើតមាន ក្រោយ​ការវះកាត់ រួមមាន គ្រុ​នក្តៅ ការឆ្លង​មេរោគ បញ្ហា​មុខរបួស​នៃ​ការវះកាត់ កំណក​ឈាម និង​ឈាមកក​នៅក្នុង​ស​សៃ​ឈាមជ្រៅៗ​។ អត្រា​ខ្ពស់បំផុត នៃ​ផលវិបាក ក្រោយ​ការវះកាត់ គឺអាច​នៅ​ចន្លោះ ពី​មួយ​ទៅ​បី​ថ្ងៃ បន្ទាប់​ពី​ការវះកាត់​។​

​ផលវិបាក ក្រោយ​ការវះកាត់ អាច​មាន​ដូចជា ៖
•​    ​មានការ​ហូរឈាម ៖ អាច​ចាប់ផ្តើម​កើតមាន ក្នុងអំឡុងពេល​នៃ​ការវះកាត់  ហើយ​ក្រោយ​ការវះកាត់ អាច​មាន​ការថយចុះ​សម្ពាធ​ឈាម​
•​    ​ការ​កំពិត​បាត​សួត​បន្តិច​បន្ទួ​ច​
•​    ​ឈាម​ទៅ​ចិញ្ចឹម​កោសិកា​មិន​បាន​គ្រប់គ្រាន់ (Shock) ដោយសារតែ​មាន​ការងាប់ ផ្នែក​ខ្លះៗ​នៃ​បេះដូង ឬ​ការ​មាន​ឈាមកក​នៅក្នុង​សួត ឬ​ដោយសារ​មាន​មេរោគ​នៅក្នុង​ឈាម​
•​    ​ទឹកនោម​មាន​បរិមាណ​ទាប​ពេក ៖ ដោយសារតែ​មិន​មាន ការ​បង្គ្រប់​ជាតិ​ទឹក​មក​វិញ ឲ្យបាន​គ្រប់គ្រាន់ នៅក្នុង និង​ក្រោយពេល​ការវះកាត់​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។