ម្ចាស់ផ្ទះសំណាក់ ឆាយហុក ក្រុងព្រះសីហនុ បើកម៉ូតូធ្លាក់ផ្លូវ បុកដើមត្របែកព្រៃ ស្លាប់

ព្រះសីហនុ ៖ ជនជាតិអង់គ្លេស មុខរបរ ម្ចាស់ផ្ទះសំណាក់ឆាយហុក បានជួបគ្រោះ ថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯងដោយ ជិះម៉ូតូទៅបុកដើមឈើ នៅម៉ោង០០៖៤០នាទី យប់ឈានចូល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្លូវ២ធ្នូ ត្រង់ចំណុច អូលតែល ៧ជាន់ ស្ថិតនៅសង្កាត់៣ ក្រុងព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ JONES ANTHONY JOHN ភេទប្រុស ឆ្នាំកំណើត១៩៦៤ ជនជាតិអង់គ្លេស មុខរបរ ម្ចាស់ផ្ទះសំណាក់ឆាយហុក មានទីលំនៅសង្កាត់២ ក្រុងព្រះសីហនុ ។

សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក ZUSUKI STEEP ពណ៌ស-ខ្មៅ ពាក់ផ្លាកលេខ ពោធិ័សាត់ 1B-0595 បើកបរមានទិសដៅពីជើងឆ្ពោះទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបើកធ្លាក់ផ្លូវទៅ បុកដើមត្របែកព្រៃនៅជាយផ្លូវ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយហេតុកម្លាំង សមត្ថកិច្ចបានចុះទៅពិនិត្យ និងស្រាវជ្រាវភ្លាមៗ ហើយបាននាំ យកវត្ថុតាង មករក្សាទុក នៅការិយាល័យ នគរបាល ចរាចរណ៍ផ្លូវគោក៕