អាវុធហត្ថឃាត់ខ្លួនជន សង្ស័យម្នាក់ ពីបទលួចម៉ូតូ

កណ្តាល ៖ ឃាត់ខ្លួនជន សង្ស័យម្នាក់ កម្លាំងអាវុធហត្ថក្រុង តាខ្មៅ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព លួចម៉ូតូជនរងគ្រោះ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចក្នុង រោងចក្រទឹកកក អនាម័យអាត្លាសអាយស៏ ផ្ទះ០០២ ផ្លូវលេខ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ាន ទូច ភេទប្រុស អាយុ២៥ ឆ្នាំ មានមុខរបរបើករថយន្ត ដឹកទឹកកក ស្នាក់នៅក្នុងរោងចក្រខាងលើ ។ ចំណែកជនរងគ្រោះមានឈ្មោះ ឆាយ ពុទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរ បើករថយន្តដឹកទឹកកកជា មួយជនសង្ស័យ ស្នាក់នៅក្នុងរោងចក្រជាមួយគ្នា ។ ម៉ូតូដែលជន សង្ស័យលួចយកនោះ ម៉ាកC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2009 ពាក់ផ្លាកលេខ ពោធិ៍សាត់ 1C.8131 ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះអង្គុយស៊ីផឹក ក្នុងរោងចក្រទឹកកក ជាមួយកម្មករផ្សេង ទៀត ដោយទុកម៉ូតូចោល ក្នុងរោងចក្រទឹកកក ខណះជនសង្ស័យ បានយកសោរថយន្តបុកទំលុះទំលាយ សោម៉ូតូឃើញ លោតភ្លើងខៀវ បានលួចជិះចេញមកក្រៅ រួចមកដល់ចំណុចស្ពានស្ទឹងមានជ័យ ក៏កាច់ផ្លាកលេខ ម៉ូតូចោលហើយ ជិះម៉ូតូសំដៅមកក្រុងតាខ្មៅ ខេត្តកណ្តាល រកកន្លែងលក់ហើយ ដោយមានការសង្ស័យកម្លាំង អហ ល្បាត និង ជំនាញ បានឃាត់សាកសួរ ហើយឃាត់ខ្លួនតែម្តង ។

 បច្ចុប្បន្នជនសង្ស័យ និងវត្តុតាងត្រូវបានការិយាល័យជំនាញអាវុធហត្ថក្រុងតាខ្មៅ កំពុងចាត់ការតាមនីតិវិធីច្បាប់ ៕

អាវុធហត្ថឃាត់ខ្លួនជន សង្ស័យម្នាក់ ពីបទលួចម៉ូតូ

អាវុធហត្ថឃាត់ខ្លួនជន សង្ស័យម្នាក់ ពីបទលួចម៉ូតូ