ព្រឹកស្អែក ​សម្តេចតេជោ ហ៊ុន សែន​ ទទួលជួបប្រធាន​រដ្ឋសភា ហុង គ្រី និង​ ឯកអគ្គរដ្ឋ​ទូតគុយបា

រាជធានីភ្នំពេញ ៖​ បើគ្មានអ្វីប្រែប្រួលនោះទេ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ នឹងទទួលជួបប្រធានរដ្ឋសភាប្រទេស ​ហុង គ្រី ​លោក ឡាស្លូ កូវើ ​និងគណៈប្រតិភូ​ជាន់ខ្ពស់រដ្ឋសភា​អមដំណើរចូលជួបសម្តែងការគួរសម ​និងធ្វើសវនាការ ​នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៤​ វិច្ឆិកា ២០១៥ ។

ដោយឡែកនៅ​ម៉ោង១០និង១៥នាទី​ព្រឹកថ្ងៃពុធស្អែកដដែល​ សម្តេចតេជោនាយករដ្ឋមន្រ្តី ​ក៍នឹងអនុញ្ញាតឲ្យលោក ​VOSE RAMON RADRIGUEZ​ VARONA ​ឯកអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋគុយបា​ ​ចូលជួបសម្តែងការគូរសមនិងជម្រាបលា​ក្នុងឱកាសដែលលោក​ឯកអគ្គរដ្ឋទូតបាន​បញ្ចប់បេសកកម្មការ​ទូតនៅក្នុងប្រទេសកម្ពុជា ។

តាមគម្រោង​ជំនួបដាច់ដោយឡែកពីគ្នាខាងលើនឹង​ប្រព្រឹត្តទៅនៅវិមានសន្តិភាព​ ទីស្តីការនាយករដ្ឋមន្រ្តី ៕