អាវុធហត្ថ​ក្រុង តាខ្មៅ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​

កណ្តាល: កម្លាំង​អាវុធហត្ថ​ក្រុង តាខ្មៅ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព លួច​ម៉ូតូជនរងគ្រោះ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅចំណុច​ក្នុង រោងចក្រ​ទឹកកក អនាម័យ​អា​ត្លា​ស​អាយ​ស៏ ផ្ទះ​០០២ ផ្លូវ​លេខ​១០១១សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

 ជនសង្ស័យ​ឈ្មោះ ហ៊ាន ទូច ភេទ​ប្រុស អាយុ​២៥ ឆ្នាំ មានមុខ​របរ​បើករ​ថយ​ន្ត ដឹកទឹកកក ស្នាក់​នៅក្នុង​រោងចក្រ​ខាងលើ ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ឆាយ ពុទ្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានមុខ​របរ បើករថយន្ត​ដឹក​ទឹកកក​ជា មួយ​ជនសង្ស័យស្នាក់​នៅក្នុង​រោងចក្រ​ជាមួយគ្នា ។ ម៉ូតូ​ដែល​ជនសង្ស័យ​លួច​យក​​នោះ ម៉ាក​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2009 ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1C.8131 ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​អង្គុយ​ស៊ីផឹក ក្នុង​រោងចក្រទឹកកក ជាមួយ​កម្មករ​ផ្សេង ទៀត ដោយ​ទុក​ម៉ូតូ​ចោល ក្នុង​រោងចក្រ​ទឹកកក ខណះ​ជនសង្ស័យ បាន​យក​សោ​រថយន្តបុក​ទំ​លុះ​ទំលាយ សោ​ម៉ូតូ​ឃើញ លោត​ភ្លើងខៀវ បាន​លួច​ជិះ​ចេញមកក្រៅ រួច​មកដល់​ចំណុច​ស្ពាន​ស្ទឹងមានជ័យ ក៏​កាច់​ស្លាកលេខ ម៉ូតូ​ចោល​ហើយ ជិះ​ម៉ូតូ​សំដៅ​មក​ក្រុង​តាខ្មៅ ខេត្តកណ្តាល រក​កន្លែង​លក់ហើយ ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង អាវុធហត្ថ​ល្បាត និង ជំនាញ បាន​សាកសួរនិង​ឃាត់ខ្លួន​តែម្តង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អាវុធហត្ថ​ក្រុង តាខ្មៅ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​