អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​យុវជន​២​នាក់ ដែល​កាច់​សោក ម៉ូតូ​ ​បេឡា​

ព្រះសីហនុ: យុវជន​ចំនួន​២​នាក់ ដែល​លួច​កាច់​សោរ ក ម៉ូតូ​១​គ្រឿង  ត្រូវ​កម្លាំង​អាវុធហត្ថ ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​២ ខែ​វិច្ចិកា  ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​៤ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ បានអោយដឹងថា ជនសង្ស័យ​មាន​គ្នា​ចំនួន​២​នាក់ ១.​ឈ្មោះ ឈួន ឆន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​២.​ឈ្មោះ សិ សៀង​ហៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។ អ្នក​ទាំងពីរ​នាក់ មាន​ទីលំនៅ នៅ​ភូមិ​២ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។ ជនសង្ស័យ​ទាំង​២​នាក់​នេះ បានធ្វើ​សកម្មភាព​កាច់​សោ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០០៨ ពាក់​ផ្លាក់លេខ ក្រ​.​ព្រះសីហនុ​1B-3691  ដែលជា​កម្មសិទ្ធិ​របស់​ជនរងគ្រោះ ឈ្មោះ ភោគ ប៉ាវ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន មាន​ទីលំនៅ កន្លែងកើតហេតុ​ខាងលើ ខណ​:​ពេល​ជនរងគ្រោះ បាន​ទុក​ម៉ូតូ នៅ​គៀន​ផ្ទះ មិត្ត​ភ័ក្តិ ក៏ត្រូវ​ជនសង្ស័យ ធ្វើ​សកម្មភាព​លួចបាន​សំរេច​។ ជនសង្ស័យ​ទាំងពីរ​នាក់ បាន​ជិះ​ម៉ូតូ​គេចខ្លួន មក​ខេត្ត​ព្រះសីហនុ ក៏ត្រូវ​បាន​កំលាំង​អាវុធហត្ថ ឃាត់ខ្លួន​បានតែ​ម្តង ។​

​ចំពោះ​វត្ថុតាង​ម៉ូតូ ត្រូវបាន​ប្រគល់អោយ​ជនរងគ្រោះ យកទៅ​ប្រើប្រាស់​វិញ ហើយ​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​កម្លាំង​អាវុធហត្ថ ខេត្ត​ព្រះសីហនុ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕V

អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​យុវជន​២​នាក់ ដែល​កាច់​សោក ម៉ូតូ​ ​បេឡា​

អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​យុវជន​២​នាក់ ដែល​កាច់​សោក ម៉ូតូ​ ​បេឡា​

អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​យុវជន​២​នាក់ ដែល​កាច់​សោក ម៉ូតូ​ ​បេឡា​