ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ ANDURO CROSS CAMBODIA លើក​ទី​3​នៅ​កម្ពុជា

ខេត្តកណ្ដាល ៖ ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ូ​ខ្នាត​ធំ ANDURO CROSS CAMBODIA លើក​ទី​៣​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១ វិច្ឆិកា នៅ​ទីលានប្រណាំង​ម៉ូតូ​ភ្នំ​ប្រសិទ្ធិ៍ ពិតជា​អស្ចារ្យ​អាច​ទាក់ទាញ​ទស្សនិកជន​ចូល​ទស្សនា​យ៉ាងច្រើន​កុះករ ។ ការ​ប្រណាំង​ម៉ូតូ​ខ្នាត​ធំ​នេះ​មានការ​ចូលរួម​ពី​សំណាក់​កីឡាករ​ជើង​ខ្លាំង និង​មាន​ទេព​កោសល្យ​ជា​ច្រើន​រូប​ដែល​ធ្លាប់​ឆ្លងកាត់​ការ​ប្រឡង​ជា​ច្រើន​លើក​នៅ​តាម​បណ្តា​ខេត្ត​នានា ដើម្បី​ដណ្ដើម​ពានរង្វាន់ ។

តំណាង​ក្រុមហ៊ុន​ប្រេងរំអិល LIQUI  MOLY ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​នៃ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​នោះ​បានឱ្យ​ដឹង​ថា កីឡាករ​ទាំង​អស់​មក​ពី​បណ្ដា​ខេត្ត​នានា​ដូច​ជា ខេត្តកំពង់ចាម ខេត្ត​ព្រះ​សីហ​នុ  ខេត្តក្រចេះ ខេត្តកំពត និង​រាជធានី​ភ្នំពេញ សរុប​ទាំងអស់​១០៥​នាក់ ។ ប៉ុន្តែ​ក្នុង​ចំណោម​កីឡាករ​ទាំងអស់​មាន​តែ​កីឡាករ​៨០​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ប្រណាំង​ដណ្តើម​ជ័យ​លា​ភី​នៅ​សល់​ប៉ុន្មាន​ជា​កីឡា​វ័យក្មេង​ដែល​ហាត់រៀន​ជិះ​ម៉ូតូ​តាម​ស្ថានភាព​ផ្លូវ ។ សម្រាប់​ការ​ប្រណាំង​ត្រូវ​បាន​បែងចែក​ជា​៤​ក្រុម ក្នុង​មួយ​ក្រុម​ៗ​មាន​កីឡាករ​២០​នាក់ ប្រណាំង​លើ​កំណាត់​ផ្លូវ​ជា​ច្រើន​គីឡូម៉ែត្រ​ឆ្លងកាត់​ផ្លូវ​ឧបសគ្គ​ជា​ច្រើន​កន្លែង ។

លោក​ឱ្យ​ដឹង​ទៀត​ថា ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​នេះ​ធ្វើ​ឡើង​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​កីឡា​ប្រណាំង​ម៉ូតូ​នៅ​កម្ពុជា​ដែល​ជា​ប្រភេទ​កីឡា​ហាក់​មិន​ទាន់​រីក​ចម្រើន​ខ្លាំង​នៅឡើយ​ដូច​កីឡាបាល់ទាត់ និង​កីឡាប្រដាល់​ជាដើម ។ ជាក់ស្តែង កីឡាករ​ចូលរួម​ភាគច្រើន​សុទ្ធតែ​ជា​អ្នក​ស្រឡាញ់​និង​ជា​អ្នក​ចូល​ចិត្ត​ជិះ​បែប​កម្សាន្ត​ប៉ុណ្ណោះ ដូច្នេះ​ទាមទារ​ឱ្យ​មានការ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​បន្ថែម​ទៀត​ដើម្បី​អភិវឌ្ឍន៍​កីឡា​នេះ ឱ្យ​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ ។

ស្រប​នឹង​ទិស​ដៅ​របស់​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី គឺ​ប្រេងរំអិល​ម៉ាក​LIQUI  MOLY តែង​ចូលរួម​កម្មវិធី​ប្រណាំង​ម៉ូតូ​ជា​រៀង​រាល់ពេល ។ ប្រេងម៉ាស៊ីន​នេះ​បាន​ជួយ​កាត់​បន្ថយកម្តៅ​ម៉ាស៊ីន​ម៉ូតូ​នៅ​ពេល​បើកបរ និង​ធ្វើ​ឱ្យ​មាន​សន្ទុះ​ទៅ​មុខជា​និច្ច ។ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ឆ្លងកាត់​ឧបសគ្គ​នេះ រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា និង Grease Monkys Motor ព្រមទាំង​មានការ​ចូលរួម​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន Liqui Moly នាំ​ចូល​ប្រេងម៉ាស៊ីន​យានយន្ត​របស់អា​ល្លឺ​ម៉​ង់ និង​ចូលរួម​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​បា​កាស និង​ក្រុមហ៊ុន​ម៉ូតូ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ក្នុង​ព្រឹត្តិការណ៍​នេះ ក្រុមហ៊ុន Liqui Moly បាន​ផ្តល់​ជូន​ការ​ប្តូរ​ប្រេងម៉ាស៊ីន​ដោយ​ឥត​គិតថ្លៃ មួក អាវ ប្រាក់​រង្វាន់ និង​ពានរង្វាន់​ផង​ដែរ​ដល់​កីឡាករ​ទទួល​បាន​ជ័យជម្នះ​បន្ថែម​លើ​ការ​ផ្តល់​ជូន​របស់​អ្នក​រៀបចំ​កម្មវិធី ។ សូម​ជម្រាប​ថា ក្រុមហ៊ុន Liqui Moly នាំ​ចូល​ផលិតផល​ប្រេងម៉ាស៊ីន​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់​មាន​ប្រេង​រថយន្ត ប្រេង​ប្រអប់លេខ ប្រេង​ហ្វ្រាំង សារធាតុ​ជំនួយ​រថយន្ត និង​ប្រេង​ម៉ូតូ​គ្រប់​ប្រភេទ​មក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ។ ប្រេងម៉ាស៊ីន Liqui Moly ជា​ផលិតផល​ល្បី​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ រក្សា​កម្តៅ និង​សន្ទុះ​ជួយ​ឱ្យ​យានយន្ត​ស៊ីប្រេង​តិច ៕