ជម្រើសជាតិ​កម្ពុជា​សាក​ជើង​ជាមួយ​ប្រ៊ុយណេ​នៅវេលា​ម៉ោង​៦ និង​៣០​នាទី ល្ងាច​នេះ

ក្រុមកីឡា​បាល់​ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ដកស្រង់​បច្ចេកទេស និង​កំដៅ​សាច់ដុំ​ជាមួយ​ក្រុម​ជម្រើសជាតិ ប្រ៊ុយណេ​នា​វេលា​ម៉ោង​៦ និង​៣០​នាទី ល្ងាច​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ វា​ជា​ជំនួប​ដើម្បី​ត្រៀម​ការប្រកួត​ជម្រុះ​ជុំ​ទី ២ ពានរង្វាន់ 2018 FIFA World Cup Russia ប្រចាំ​ទ្វីបអាស៊ី ខណៈ​កម្ពុជា​ត្រូវ​ប៉ះ​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា និង​ទទួលភ្ញៀវ​ជប៉ុន​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​មិញ លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បានឱ្យដឹងថា ការប្រកួត​ថ្ងៃនេះ​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់ ដើម្បី​ត្រៀមខ្លួន​ចូលក្នុង​ការប្រកួត​ជម្រុះ World Cup ដោយ​លោក​នឹង​ផ្តល់ឱកាស​ដល់​កីឡាករ​វ័យក្មេងៗ​បង្ហាញ​សមត្ថភាព​របស់ខ្លួន​។​

​គ្រូបង្វឹក​កូរ៉េខាងត្បូង​រូបនេះ បានឱ្យដឹង​ទៀតថា ការប្រកួត​ថ្ងៃនេះ​ដើម្បី​ត្រួត​ពិនិត្យមើល​ពី​តុល្យភាព​ទម្រង់​នៃ​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ ដោយសារ​ការប្រកួត​មួយរយៈ​ចុងក្រោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បាត់បង់​នូវ​ទម្រង់ និង​តួនាទី​នៃ​ការលេង​នៅក្នុង​ក្រុម ថ្ងៃនេះ​ជាមួយ​ដ៏​ល្អ​ក្នុង​កែតម្រូវ​តិច​និ​ច និង​បច្ចេកទេស​ឱ្យ​ត្រូវ​តាម​ទម្រង់​វិញ​។​

​លោក Mike Wong គ្រូបង្វឹក​ក្រុម​ជម្រើស​ប្រ៊ុយណេ បានឱ្យដឹងថា សម្រាប់​ការប្រកួត​ថ្ងៃនេះ​គាត់​មិន​ផ្តោត​សំខាន់​ទៅលើ​លទ្ធផល​ឈ្នះ​ចាញ់​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់​គាត់​ចង់បង្ហាញ​ពី​សមត្ថភាព​កូនក្រុម តើ​ធ្វើ​ល្អ​បាន​កម្រិតណា​?

​លោក​កត់សម្គាល់ថា​៖ «​ពេលខ្លះ​កូនក្រុម​របស់ខ្ញុំ​ធ្វើ​មិន​បានល្អ​តែ​ទទួលបាន​ជ័យជម្នះ ហើយ​បន្ទាប់ពី​ទទួល​ជ័យជម្នះ ខ្ញុំ​ចង់បាន​ទម្រង់​លេង​របស់​កូនក្រុម​ល្អ​»​។​

​នៅក្នុង​ការប្រកួត​ថ្ងៃនេះ ក្រុម​ជម្រើសជាតិ​កម្ពុ​ជាមាន​ជម្រើស​កីឡាករ​ចំនួន ៣៣​រូប ក្នុងនោះ មកពី​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​មាន​៥​នាក់ ក្រុម​ក្រសួងការពារជាតិ​មាន​៨​នាក់ ក្រុម​ស្វាយរៀង​មាន​៨​នាក់ បឹងកេត​អង្គរ​មាន​៦​នាក់ ភ្នំពេញ​ក្រោ​ន​មាន​៤​នាក់ និង​ណាហ្គា​វើ​ល​៣​នាក់​៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​