​សម្ថ​ត​កិច្ច​ចម្រុះ និង​មេព្រៃ​នាំគ្នា​ស្រុះស្រួល​ជួយ​មើលផ្លូវ​ឲ្យ​ស្ត្រី​មេ​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​ឈ្មោះ​លីន ដឹកឈើ​ល្មើសច្បាប់​ឆ្លងកាត់​ស្រុក​កែវ​សី​ម៉ា​តាម​ជា​ទំនើង​ចិត្តជា​ថ្នូរ​នឹង​ប្រាក់​ក្បាល​ឡាន

​ខេត្តមណ្ឌលគិរី​៖ ឈ្មួញ​ឈើ​ដ៏​ល្បី ឈ្មោះ ស្រី​លីន ត្រូវបាន​សមត្ថកិច្ច​គ្រ​ប់​ជំនាញ ពិសេស​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ ផ្នែក​ស្រុក​កែវ​សីមា ជួយ​សម្រួល​មើលផ្លូវ​ឲ្យ ក្លាច​មាន​សមត្ថកិច្ច​ផ្សេង​មកពី​ក្រៅ​រំខាន​ដល់​ការដឹកឈើ​ខុសច្បាប់ ទាំងយប់​ទាំង​ថ្ងៃ ហើយ​គេ​មិនដែល​ឃើញ​បង្ក្រាប​នោះទេ បែរជា​ទុក​ធ្វើជា​ឆ្នាំងបាយ​ប្រ​ម៉ូ​ល​ប្រាក់​ដាក់​ហោប៉ៅ​ទៅវិញ​។​ ​ពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ ទៅ​សាលាស្រុក​ចាស់ និយាយថា ក្បួន​ឡាន​ដឹកឈើ​ល្មើសច្បាប់​កំពុង​សំរុក​ដឹក​ចេញ​គគ្រឹក​គ​គ្រើ​ង​តាមផ្លូវ​មកពី (​សាលាស្រុក​ចាស់​) ឃុំ​ស្រះ​ព្រះ ស្រុក​កែវ​សីមា ពួកគាត់​និយាយថា មួយថ្ងៃៗ​មាន​ឡាន​ដឹកឈើ​ពេលយប់​ចាប់ពី ៥​ទៅ​១០​គ្រឿង តែ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ចាប់​បង្ក្រាប​ឡើយ​។​

ពលរដ្ឋ​និ​យា​យា​តៗ​គ្នា​ថា ក្បួន​ដឹកឈើ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​លីន គ្មាន​អ្នកណា​ហ៊ាន​ចាប់​ទេ ព្រោះ​គេ​រត់​ផ្លូវ​នេះ​ផ្ដាច់មុខ​ទៅហើយ បង់អោ​យ​មេព្រៃ​អភិរក្ស លោក មាគ វុ​ឌ្ឍី និង​លោក រឿង សុផាត មេព្រៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា ប៉ូលិស​សេដ្ឋកិច្ច រាជ​អាវុធហត្ថ​សុទ្ធសឹង​ជា​អ្នកទទួលបាន​លុយ​ខែ​លុយ​ថ្ងៃ​ក្បាល​ឡាន​ជាច្រើន​ក្រាស់ក្រែល​ទាំងអស់​។ សមត្ថកិច្ច​ទាំងនោះ​ថែមទាំង បញ្ឈរ រថយន្ត យប់ៗ​តាម​ដងផ្លូវ​ចាំ​ជួយ​មើលផ្លូវ​អោយ ស្រី​លីន ក្រែង​មាន​សមត្ថកិច្ច​មកពី​ក្រៅ​ស្រុក​រំខាន់​ទៀតផង​។​

​ពលរដ្ឋ​បាន​អះអាង​ទៀតថា បច្ចុប្បន្ន​ស្រី​លីន កំពុង​ប្រមូល​ឈើ​ពី​សាលាស្រុក​ចាស់ ពី​ភូមិ​កា​ទី មក​លក់​អោយ មន្ត្រីប៉ូលិស​ម្នាក់ ឈ្មោះ កំសៀវ វ៉េ​ត មេ​ប៉ុ​ស្គិ៍ ច្រករបៀង​ង៉ាំ​បា​វ៉េ​។ ពួកគាត់​បាន​បន្តថា បច្ចុប្បន្ន​គេ​ឃើញ​មាន​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ក្រៅពី​ស្រី​លីន​ដែរ តែ​ការរកស៊ី​មិនបាន​យូរអង្វែង ដូច​ស្រី លីន​ទេ ព្រោះ​ពួក​នោះ​ច្រើនតែ​លួច​ដឹក​មិន​ប្រាប់ សមត្ថកិច្ច​ជំនាញ​ទាំងនោះ ជាក់ស្ដែង កាលពី​ថ្ង​ទី​២៤,២៥​តុលា​ឆ្នាំ​២០១៥ ពីរ​ថ្ងៃ​ជាប់​គ្នា​សមត្ថកិច្ច​ចាប់​បង្ក្រាបបាន​ឡាន​សេរី​ទំនើប​ដឹកឈើ​ប្រណិត​របស់​មន្ត្រី​យោធា​ឈ្មោះ ផា ២​គ្រឿង​ចូល​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា យក​ស្នាដៃ​ព្រោះ​ភ្លេច​ប្រាប់ មិនបាន​បង់លុយ​។ នាពេល​បច្ចុប្បន្ន នៅ​ស្រុក​កែវ​សីមា កំពុង​កើតមាន​បទល្មើស​ព្រៃ​យ៉ាង​ពេញបន្ទុក ស្រប​ពេលដែល​អាជ្ញាធរ​ស្រុក​នេះ​បដិសេធថា​គ្មាន​នោះ​។​ ​

ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ពិសេស​ម្តុំ​ផ្សារ​ស្រុក​កែវ​សីមា​ដែលជា​ទីប្រជុំជន​មួយ​ដ៏​ភ័យខ្លាច ស្ទើរតែ​មិន​ហ៊ាន​ធ្វើដំណើ​ឆ្លង់ផ្លូវ​ដោយ​រថយន្ត​ដឹកឈើ​បើក​លឿនៗ ពេក ហើយ​ពេលកន្លងមក​ថ្មីៗ​ក៏​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ​រថយន្ត​ដឹកឈើ​ផងដែរ​។ ប្រធាន​គម្រោង​តំបន់​អភិរក្ស​ជីវៈចំរុះ លោក មាគ វុ​ឌ្ឍី ធ្លាប់​និយាយថា បទល្មើស​ព្រៃ​មិនមាន​ច្រើន​ដូច​មុន​ទេ នៅសល់តែ​ក្រុម​ញៀន​ថ្នាំ​បើកបរ​ពិបាកធ្វើ​ការបង្ក្រាប​ណាស់ លោក​បញ្ជាក់ថា ចំពោះ​បទល្មើស​ដែល​ចេញពី​ស្រុក​ចាស់​សុំអោយ​ពួកគាត់​រាយការណ៍​ឲ្យ​ទានពេលវេលា លោក​នឹង​ចាត់ការ ៕ ឦសាន​២

KA-03-11-2015-01 KA-03-11-2015-02 KA-03-11-2015-03 KA-03-11-2015-04 KA-03-11-2015-05 KA-03-11-2015-06 KA-03-11-2015-07