លោក សម រង្ស៊ី​ ​និង លោក កឹម សុខា ​​ទៅសួរសុខទុក្ខតំណាងរាស្រ្ត​​ដែលកំពុងព្យាបាល​នៅថៃ​មុនពេលវិលមកភ្នំពេញ

រាជធានីភ្នំពេញ ​៖ ​អនុប្រធានគណបក្សសង្រ្គោះជាតិ​​ បានសរសេរនៅលើ​បណ្តាញ​ទំនាក់ទំនងសង្គម​ (Facebook) ​​របស់លោកបង្ហោះ​នៅ​ប៉ុន្មាននាទីមុននេះមានខ្លឹមសារ​ទំាងស្រុងថា​ ​"នៅរសៀល​ថ្ងៃអងា្គរ ទី០៣ ​ខែវិច្ឆិកា ឆ្នាំ២០១៥នេះ​ ខ្ញុំ​ និងលោក សម រង្ស៊ី ​​បានមកសួរសុខទុក្ខ ​លោក​ ញ៉យ ចំរើន ​និង ​លោក គង់ សភា ​នៅមន្ទីពេទ្យ" ។

ដោយឡែកប្រភពពី​មន្រ្តីគណបក្សសង្រ្គោះជាតិបានឲ្យដឹងថា​ បន្ទាប់ពីទៅសួរសុកខទុក្ខ​តំណាងរាស្រ្តដែលរងការប្រើអំពើ​ហិង្សានោះរួចមក មេបក្សប្រឆាំង​ទំាងពីររូបនឹង​វិលនិវត្តន៍មកកាន់ប្រទេសកម្ពុជា ​ដែលតាមគម្រោងនឹង​មកដល់ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញវេលាម៉ោង៧និង៣៥នាទីយប់នេះ ៕