AirAsia ឈ្នះពានរង្វាន់​ “ក្រុម​អ្នកបម្រើការ​ លើយន្តហោះឈានមុខគេ ប្រចាំតំបន់អាស៊ី”​

AirAsia ឈ្នះពានរង្វាន់​ “ក្រុម​អ្នកបម្រើការ​លើយន្តហោះឈានមុខគេប្រចាំតំបន់អាស៊ី”​ នៅក្នុងកម្មវិធីសមោសររបស់ពានរង្វាន់ World Travel Awards (អាស៊ី & អូស្រ្តាលី) ឆ្នាំ ២០១៥

ក្រុមហ៊ុនអាកាសចរណ៍នេះ​បង្កើត​ប្រវត្តិសាស្រ្ត​​ថ្មី​មួយ​ទៀតរបស់ខ្លួន​​​​តាមរយៈ​ ការ​ក្លាយ​ជា​ ក្រុមហ៊ុនតម្លៃទាប​ដំបូងគេ និង​តែមួយ​គត់​ដែល ត្រូវ​បាន​ដាក់​បញ្ចូល​បេក្ខភាព​ទៅ​ ក្នុង​ប្រភេទ​​ក្រុម​អ្នក បម្រើ​ការ​លើយន្តហោះ​ ឈានមុខគេ​

AirAsia ឈ្នះពានរង្វាន់​ “ក្រុម​អ្នកបម្រើការ​ លើយន្តហោះឈានមុខគេ ប្រចាំតំបន់អាស៊ី”​
ហុងកុង- ថ្ងៃ​ទី ៣០ ខែ​តុលា ឆ្នាំ ២០១៥៖ AirAsia បាន​បង្កើត​ប្រវត្តិសាស្រ្ត​សារជាថ្មី​ម្តង​ទៀត​នៅ​ ថ្ងៃ​នេះ​ ដោយ​បាន​ក្លាយ​ជា​​ ក្រុមហ៊ុនអាកាសចរណ៍ តម្លៃ​ទាប​ទី១ ដែល​​បាន​ឈ្នះ​ ពានរង្វាន់​​​ “ក្រុម​អ្នក​បម្រើ​ការ​ លើ​យន្ត​ហោះ​ឈានមុខគេ​​ប្រចាំ​តំបន់​អាស៊ី” ពី​​​ពានរង្វាន់ World Travel Awards ​(អាស៊ី & អូស្រ្តាលី)​​ ឆ្នាំ ២០១៥។​

ក្រុមហ៊ុនអាកាសចរណ៍​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​បេក្ខភាព​​​​​ក្នុង​ប្រភេទ​ “ក្រុមអ្នក​បម្រើ​ការ​ លើ​យន្ត​​ហោះ​​ឈាន​មុខ​គេ​​ ប្រចាំ​តំបន់​អាស៊ី” នេះ​រួមមាន​ Air India, Cathay Pacific Airways, China Southern Airlines, Garuda Indonesia, Hainan Airlines, Hong Kong Airlines, Korean Air, Malaysia Airlines, Singapore Airlines, SriLankan Airlines និង​ Thai Airways។

លោក​ Tony Fernandes ប្រធាន​នាយកប្រតិបត្តិ​ក្រុមហ៊ុន​ AirAsia មាន​ប្រសាសន៍​យ៉ាង​ ដូច្នេះ​ថា​ “ខ្ញុំ​ពិតជា​មាន​មោទនភាព​ ចំពោះ​សមិទ្ធិផល​ ដែល​ក្រុមអ្នក​បម្រើការ​ លើ​យន្ត​ហោះ​របស់​យើង​ សម្រេច​បាន​នៅ​ ពេល​នេះ។​ ថ្ងៃ​នេះ​គឺ​ជា​ឧទាហរណ៍​​ ដ៏​ជាក់ស្តែង​ចំពោះ​ អ្វី​ដែល​ហៅ​ថា​ ការពង្រីក​វិសាលភាព​។ យើង​មិន​ត្រឹម​តែ​ ជាក្រុមហ៊ុន​អាកាសចរណ៍​ តម្លៃ​ទាប​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​យើង​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ ដែល​ផ្តល់​នូវ​តម្លៃ​ខ្ពស់។​ ការ​ឈ្នះ​ពាន រង្វាន់​ “​ក្រុមអ្នក​បម្រើការ​លើ​យន្ត​ ហោះ​ឈាន​មុខគេ​​ ប្រចាំ​​តំបន់​អាស៊ី” នេះ​ជាសក្ខីភាព​បញ្ជាក់​ថា​ តម្លៃ​ទាប​មិន​មាន​ន័យ​ថា​ គុណភាព​អន់​ នោះទេ។”​

 “សេវាកម្ម​ប្រកបដោយឧត្តមភាព​គឺជា​អ្វី​ដែល​យើង​បាន​និង​កំពុង​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​​ ហើយ​ជ័យ លាភីក្នុង​ថ្ងៃ​នេះ​បង្ហាញ​​​ថា​​ យើង​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​ ត្រឹមត្រូវ​មួយ​។​ យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ អ្នក​​ទាំង​អស់​គ្នា​ដែល​បាន​បោះ​ ឆ្នោត​​គាំទ្រ​​ ហើយ​ខ្ញុំ​សូម​អបអរសាទរ​​​ ក្រៃ​លែង​ចំពោះ​ក្រុម​អ្នក​ បម្រើការ​លើ​យន្ត​ហោះ​ របស់​​យើង​​ផង​ដែរ។​ យើង​គឺ​ជា​​ក្រុមអ្នកបម្រើការ​លើ​ យន្ត​ហោះ​ដំបូង​គេ និង​តែមួយ​គត់​ដែល​ ត្រូវ​បាន​ដាក់​ បញ្ចូល​បេក្ខភាព​នៅ​ក្នុង​ប្រភេទ​នេះ ហើយ​ជាលទ្ធផល​​ យើង​បាន​ឈ្នះពាន​រង្វាន់នេះ​!​ យើង​នឹង​បន្ត​ប្រឹង​ប្រែង​ ឱ្យ​អស់​ពី​សម្ថភាព​ដើម្បី​អតិថិជន​របស់​យើង​” លោក​ Tony Fernandes បន្ថែម។​​

ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ ត្រូវ​បាន​ដាក់​បញ្ចូល​បេក្ខភាព​ទៅ​ក្នុង៤​ប្រភេទ​ពានរង្វាន់​ ផ្សេងគ្នា​បន្ថែម​ទៀត​សម្រាប់​កម្មវិធី​​ World Travel Awards ២០១៥ បន្ទាប់​​ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ខែ​ធ្នូ​ ឆ្នាំ​២០១៥។​ ជា​លើក​ទី១ ក្រុមហ៊ុន​ AirAsia ត្រូវ​បាន​ដាក់​បញ្ចូល​ បេក្ខភាព​ទៅ​ក្នុង​ប្រភេទ​ “ក្រុមអ្នក​បម្រើការ​លើយន្តហោះ​ ឈានមុខគេ​លើ​ពិភពលោក”​​ “គេហទំព័រ​ ក្រុមហ៊ុន​​អាកាស​ចរណ៍តម្លៃទាប​ ឈាន​មុខ​គេ​លើ​ពិភពលោក”​​ និង​ “​កម្មវិធី (Application) ក្រុមហ៊ុន​អាកាសចរណ៍​​ តម្លៃ​ទាប​ឈាន​មុខ​គេ​លើ​ ពិភពលោក​​”​ ខណៈ​ដែល​​ប្រភេទ​ពាន​ រង្វាន់​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ ឈាន​មុខ​គេ​លើ​ពិភពលោក​ ត្រូវ​បាន​​​ដាក់​បញ្ចូល​ បេក្ខភាព​​​ជា​ លើក​ទី​៤​ជាប់​ៗ​គ្នា​​។​

AirAsia ក៏​ត្រូវ​បាន​ផ្តល់​ងារ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ល្អបំផុត​​ប្រចាំ​តំបន់​អាស៊ី និង​លើ​ ពិភពលោក​ផងដែរ​​ដោយ​ Skytrax អស់​រយៈពេល​ ៧ ឆ្នាំ​ជាប់ៗ​គ្នា​មក​ហើយ​​ គិតចាប់​ពី​ឆ្នាំ ២០០៩ រហូតដល់ ២០១៥ នេះ។​

សម្រាប់​ព័ត៌មាន​ រួម​ជាមួយ​កម្មវិធី​ពិសេសៗ និង​សកម្មភាព​ថ្មីៗ​របស់ AirAsia សូម​តាមដាន​​នៅ​លើ​បណ្តាញសង្គម​​ Facebook () និង​ Twitter (twitter.com/AirAsia)។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត