ឈើ​ប្រណីត​ជាង​២០០​កំណាត់​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​

ដោយ​៖​សហការី​

​ខេត្តស្ទឹងត្រែង​៖​សេចក្តីរាយការណ៍​ពី​ស្រុក​សៀម​ប៉ាង​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​មាន​ឈ្មួញ​១​ក្រុម​មាន​លុយ និង​អំណាច នៅតែ​ធ្វើ​សកម្មភាព​បំផុស​ឲ្យ​ប្រជាពលរដ្ឋ ចូល​ព្រៃ​កាប់​ឈើ​ធ្វើ​ជំនួញ​គ្មាន​ស្រាក​ស្រា​ន​នោះទេ ។ ឈើ​ទាំងនោះ​ត្រូវបាន​គេ​កាប់​និង​ដឹកជញ្ជូន​ចេញពី​ព្រៃ​នៅជាប់​ព្រំដែន​កម្ពុជា​-​ឡាវ និង​ព្រៃ​ឧទ្យាន​ជាតិ​វរៈជ័យ រួច​យកមក​ទម្លាក់​ក្នុង​ទឹកទន្លេ ចង​ព្យាង្គ​សណ្តោង​បន្ត​ដឹក​តាម​ទូក​មួ យ​ចំនួន​នាំយក​ទៅកាន់​ខេត្តក្រចេះ និង​ឈើ​មួយចំនួនទៀត ត្រូវគេ​នាំយកមក​ចែកចាយ​ក្នុង​ក្រុង​ស្ទឹងត្រែង ។​    ​    ​    ​ជាក់ស្តែង​កាលពី​ចុងខែ​តុលា​ថ្មីៗ​នេះ មាន​ឈើ​ប្រណីត​ជាង​២០០​កំណាត់ ត្រូវបាន​ឈ្មួញ​ម្នាក់​ត្រូវគេ​ស្គាល់ឈ្មោះ​ធួ​ង រស់នៅ​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​សេសា​ន ដឹកឈើ​នោះ​តាម​ទូក​មួយគ្រឿង​ចូលមកក្នុង​ខេត្ត តែ​ឈើ​ទាំងនោះ​ត្រូវបាន​បង្ក្រាប និង​រឹបអូស​ដោយ​ក្រុម​សមត្ថកិច្ច​ខេត្ត រួច​នាំយកមក​រក្សាទុក ប៉ុន្តែ​ម្ចាស់​ឈើ​នោះ​មិន​ត្រូវបាន​ឃាត់ខ្លួន​នោះឡើយ ។​    ​    ​    ​    ​    ​    ​ 

   ​ការចុះ​បង្ក្រាប​ទូក​ដឹកឈើ​នោះ ត្រូវគេ​រាយការណ៍​ថា សមត្ថកិច្ច​ខេត្ត​បានធ្វើ​ឡើង​នៅលើ​ផ្ទៃ​ទឹកទន្លេ​សេកុង ត្រង់ចំណុច​ក​ញ្ចា​ញ​គោក ស្ថិតក្នុង​ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ឃាត់​ទូក​ដឹកឈើ​មួយគ្រឿង​ប្រភេទ​ឈើ​ធ្នង់​មាន​ចំនួន​២០៤​ដុំ ខណៈពេល​កំពុង​ចរាចរ ។​

​    ​តាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹង​ទៀតថា​៖​មុនពេល​ឈានទៅដល់​ការបង្ក្រាប​ឈើ ជាង​២០០​កំណាត់​នោះ មាន​មន្ត្រី​ប្រដាប់​អា វុ​ធ​ម្នាក់ នៅក្នុង​ស្រុក​សៀម​ប៉ាង បាន​ទៅ​កាក់​ទូក​នោះ​ទុក រួច​ទារលុយ​ពី​ស្ត្រី​មេ​ឈ្មួញ ឈ្មោះ ធួ​ង ចំនួន​១​ពាន់​ដុល្លារ ជា​ថ្នូរ​នឹងមិន​ចាប់​ទូក​ដឹកឈើ​នោះ។​ ​ក្រោយមកស្ត្រី​មេ​ឈ្មួញ និង​មន្ត្រី​ប្រដាប់អាវុធ​ម្នាក់​នោះបាន​ចរចារ​គ្នា ដោយ​សម្រួល​មក​នៅត្រឹម​៥​រយ​ដុល្លារ ការព្រមព្រៀង​គ្នា​នោះ ឈាន​ជិត​ដល់ទី​បញ្ចប់​ទៅហើយ ក៏​ស្រាប់តែ​គេ​ឃើញ មាន​មន្ត្រី​សមត្ថកិច្ច​១​ក្រុម ក្នុងនោះ​មាន​ទាំង​មន្ត្រី​ព្រៃឈើ​ផង​នោះ បាន​ចុះមក​បង្ក្រាប និង​រឹបអូស​ឈើ​ទាំងនោះ នា​គ្រានោះ​តែម្តង ។​ហើយ​ការបង្ក្រាប​នេះ​ត្រូវគេ​សង្ស័យថា​អាចមាន​ការបញ្ជា​ពី​អ្នកគ្រប់គ្រង​នៅ​ឃ្លាំង​ឈើ​ក្នុង​ចំណុច​វាយ​ថ្មរ​ផងដែរ ។​    ​    ​    ​    ​    ​  

 ​    ​ ​ក្រោយ​ការបង្ក្រាប និង​រឹបអូស ឈើប្រណិត​ប្រភេទ​ធ្នង់ មាន​ចំនួន​២០៤​កំណាត់ ត្រូវបាន​គេ​ដឹក​យកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​មួយ របស់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ាង ក្នុងស្រុក​សៀម​ប៉ាង ហើយ​រហូតមក​ទល់នឹង​ថ្ងៃនេះ ឈើ​ទាំង​ជាង​២០០​កំណាត់​នោះ គេ​នៅ​មិនទាន់​ដឹងថា មាន​ចំនួន​ប៉ុន្មាន​ម៉ែត្រគូប​នោះ​នៅឡើយ​ទេ ព្រោះ​ដ្បិត​មន្ត្រី​ជំនាញ​នៅ​មិនទាន់បាន​ធ្វើការ​វាស់វែង​នៅឡើយ​៕

ឈើ​ប្រណីត​ជាង​២០០​កំណាត់​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​
ឈើ​ប្រណីត​ជាង​២០០​កំណាត់​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​
ឈើ​ប្រណីត​ជាង​២០០​កំណាត់​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​
ឈើ​ប្រណីត​ជាង​២០០​កំណាត់​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​
ឈើ​ប្រណីត​ជាង​២០០​កំណាត់​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​
ឈើ​ប្រណីត​ជាង​២០០​កំណាត់​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​