Van Gaal និយាយ​ពី​ Martial & Rooney មុន​ប៉ះ​ CSKA យប់​នេះ


Van Gaal និយាយ​ពី​ Martial & Rooney មុន​ប៉ះ​ CSKA យប់​នេះ

Louis van Gaal ​បាន​លើក​ឡើង​ពី​តួ​អង្គ​ដ៏​សំខាន់​នៅ​តំបន់​ប្រយុទ្ធ​របស់​លោក​២​នាក់ Anthony Martial ​និង​ Wayne Rooney ​មុន​ពេល​ដែល​​ក្រុម​ Manchester United ត្រូវ​បើក​ទ្វារ​ផ្ទះ​ Old Trafford ​ស្វាគមន៍​ក្រុម​ CSKA Moscow របស់​រុស្សី ក្នុង​ការ​ប្រកួត​ UEFA Champions League វេលា​ម៉ោង​០២:៤៥​យប់​នេះ។

 

Van Gaal និយាយ​ពី​ Martial & Rooney មុន​ប៉ះ​ CSKA យប់​នេះ

 

​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​វ័យ​១៩​ឆ្នាំ Martial ​ដែល​ Man Utd ​បាន​ទិញ​តម្លៃ ៣៦​លាន​ផោន​ពី​ Monaco កាល​​ខែ​សីហា ​ស៊ុត​បាន​៥​គ្រាប់​ហើយ​រដូវ​កាល​នេះ ប៉ុន្តែ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ លោក​ Van Gaal បាន​ដាក់​ឲ្យ​លេង​ជា​ខ្សែ​បម្រើ​វិញ។

 

Van Gaal និយាយ​ពី​ Martial & Rooney មុន​ប៉ះ​ CSKA យប់​នេះ

 

​យ៉ាង​ណា អ្នកចាត់ការ​សញ្ជាតិ​ហូឡង់​​យល់​ថា​តំណែង​អនាគត​របស់​ Martial នឹង​​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ។ បុរស​វ័យ​​៦៤​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ “គាត់​នៅ​ក្មេង​ណាស់ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​ល្អ​ជាង​ ដែល​គាត់​ត្រូវ​អភិវឌ្ឍន៍​ខ្លួន​បន្ថែម ក្នុង​តំណែង​ជា​ខ្សែ​ប្រយុទ្ធ។ ប៉ុន្តែ​គាត់​អាច​លេង​ជា ខ្សែ​បម្រើ​ឆ្វេង ខ្សែ​ប្រយុទ្ធ និង​តំណែង​លេខ​១០​បាន។ គាត់​មិន​លេង​តំណែង​លេខ​៧ (ស្លាប​ស្ដាំ) ​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ គាត់​អាច​លេង​បាន។ តែ​នោះ​ជា​រឿង​មួយ​ទៀត”។

 

អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហូឡង់​រូប​នេះ ក៏​បាន​លើក​ឡើង​ដែរ​ថា លោក​នៅ​តែ​ទុក​ចិត្ត​ Rooney ទោះ​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ស៊ុត​បាន​តែ​២​គ្រាប់​​នៅ​ Premier League រដូវ​កាល​នេះ​ក៏​ដោយ។

 

Van Gaal និយាយ​ពី​ Martial & Rooney មុន​ប៉ះ​ CSKA យប់​នេះ

 

“គ្រប់​គ្នា​ចាប់​អារម្មណ៍​​តែ​ Rooney ប៉ុន្តែ​ខ្ញុំ​​គិត​ថា មក​ពី​គាត់​ជា​កីឡាករ​អស្ចារ្យ​ម្នាក់ ដូច្នេះ​ទើប​ការ​រំពឹង​​ពី​គាត់​គឺ​ខ្ពស់​ជាង​កីឡាករ​ផ្សេងៗ។ ខ្ញុំ​​​ទុក​ចិត្ត​កីឡាករ​រូប​នេះ។ គាត់​ផ្ដល់​ឲ្យ​យើង ច្រើន​ជាង​ការ​រក​គ្រាប់​បាល់​ទៀត។ គាត់​ជា​ប្រធាន​ក្រុម​យើង និង​ជា​គំរូ​សម្រាប់​ក្រុម​ទាំង​មូល។ គាត់​មាន​កេរ្តិ៍ឈ្មោះ ច្រើន​ជាង​កីឡាករ​ដ​ទៃ​ទៀត”។ លោក​ Van Gaal បន្ថែម។

 

​៣​ប្រកួត​​ចុង​ក្រោយ​របស់​ Man Utd គឺ​បញ្ចប់​លទ្ធផល ០-០ ទាំង​៣​លើក​ ដូច្នេះ​ចាំ​មើល​ថា យប់​នេះ​លទ្ធផល​នឹង​​ក្លាយ​ជា​យ៉ាង​ណា​វិញ៕

 

កីឡាករ​ Man Utd ពេល​ហ្វឹកហាត់៖

 

Van Gaal និយាយ​ពី​ Martial & Rooney មុន​ប៉ះ​ CSKA យប់​នេះ

 

Van Gaal និយាយ​ពី​ Martial & Rooney មុន​ប៉ះ​ CSKA យប់​នេះ

 

Van Gaal និយាយ​ពី​ Martial & Rooney មុន​ប៉ះ​ CSKA យប់​នេះ

 

 

ចុះ​ប្រិយ​មិត្ត​ទាយ​​ថា ​Man Utd អាច​ស៊ី CSKA បាន​អត់​យប់​នេះ?

 

-ចុចអាន៖ Rooney ​មិន​បាន​ប៉ះ​បាល់​ក្នុង​ប្រអប់​មុខ​ទី​ Crystal ​ជា​មូលហេតុ​ធ្វើ​ឲ្យ​​ Man Utd ស្មើ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | dailymail