សាលា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​បន្ត​ការ​ស្ថាបនា​ផ្លូវ​ព្រៃ​ស​ដំណាក់កាល​ទី​២

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា ​កន្លង​មក សាលា​រាជធានី​ភ្នំពេញ​បាន​ស្ថាបនា​ផ្លូវ​ព្រៃ​ស​ដំណាក់កាល​ទី​១ ប្រវែង៥.០០០​ម៉ែត្រ ទទឹង១១​​ម៉ែត្រ ​​​ខណៈ​ពេល​នេះ សាលា​រាជធានី​ភ្នំពេញ បាន​និង​កំពុង​បន្ត​ការ​ស្ថាបនា​ផ្លូវ​ព្រៃ​ស​ដំណាក់កាល​ទី​២​ ​ដែល​​មាន​ប្រវែង៦.០១៤​ម៉ែត្រ ទទឹង១១​ម៉ែត្រ  កម្រាស់២០សង់ទីម៉ែត្រ ចាប់ពី​វត្ត​អង្គ​មេត្រី​ ​រហូត​ដល់​ផ្លូវជាតិ​លេខ​៣ ​ចំណុច​វត្ត​ស្លែង ​ស្ថិត​នៅ​​​ខណ្ឌដង្កោ ​។

គិត​ត្រឹម​ថ្ងៃ​ទី​៣​​ វិច្ឆិកា​ ​​២០១៥ ​នេះ ​ជា​លទ្ធផល​ការងារ​​រួម​សម្រេច​បាន២៥%​ នៃ​គម្រោង ៕