ក្រុម​សកម្មប្រយុទ្ធ Boko Haram បង្ហាញ​កន្លែង​ផលិត​សព្វាវុធ​

ស៊ី​រី​៖​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម Boko Haram បានចេញ​ផ្សាយ​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ពី​ទីតាំង និង​សកម្មភាព​នៃ​សមាជិក​ក្រុម​របស់ខ្លួន​ដែលមាន​ចំណេះដឹង​ផ្នែក​បច្ចេកទេស​ផលិត​អាវុធ​យ៉ាង​ស្ទាត់ជំនាញ កំពុង​ផលិត​គ្រាប់​រ៉ុ​ក​ក្កែ​ត នៅក្នុង​ប្រទេស​ស៊ី​រី​។​

​តាមរយៈ​រូបភាព​ទាំងនោះ​បង្ហាញថា គ្រឿង​ម៉ាស៊ីន​សម្រាប់​ផលិត​គ្រាប់​ទាំងនោះ​មកពី​តំបន់ Bama ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។ ចំណែក​អក្សរ​ដែល​សរសេរ​នៅលើ​គ្រឿង​ម៉ាស៊ីន បានបង្ហាញ​ពី​មហាវិទ្យាល័យ​បច្ចេកទេស​រដ្ឋបាល Bama ហើយ​ឧបករណ៍​នោះ​ដូចជា​ត្រូវបាន​បរិច្ចាគ​ទៅ​ឲ្យ​មហាវិទ្យាល័យ​នោះ​ដោយ មូលនិធិ​Educational Trust Fund ក្នុង​ឆ្នាំ​២០០៥​។​នេះ​បើតាម​អ្នកវិភាគ​បាន​ពន្យល់​៕

ក្រុម​សកម្មប្រយុទ្ធ Boko Haram បង្ហាញ​កន្លែង​ផលិត​សព្វាវុធ​