វិធី​សាស្រ្ត​តម្លើង​កម្មវិធី Movie Box នៅ​លើ iOS 9.1 ដោយ​មិន​ចាំបាច់ Jailbreak!

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមការងារយើងខ្ញុំ បានធ្វើការ បង្ហាញជូន ប្រិយមិត្ត ម្តងរួច មកហើយ អំពីវិធីសាស្រ្ត តម្លើងកម្មវិធី MovieBox នៅលើ iOS 9 ដើម្បីអាច ទស្សនា ខ្សែភាពយន្ត ហូលីវូដ បានដោយ ឥតគិតថ្លៃ និងអាចទស្សនា នៅទីណាក៏បាន អោយតែមាន អ៊ីនធើណេត។

វិធី​សាស្រ្ត​តម្លើង​កម្មវិធី Movie Box នៅ​លើ iOS 9.1 ដោយ​មិន​ចាំបាច់ Jailbreak!

ដោយឡែក ចំពោះវិធី ដែលបាន ផ្សាយពី ប៉ុន្មានថ្ងៃ មុននោះ មិនអាចអនុវត្ត នៅលើ ឧបករណ៍ដែលមិនទាន់ Jailbreak បាននោះទេ។ ហេតុដូច នេះហើយ ទើបនៅ ក្នុងថ្ងៃនេះ យើងខ្ញុំ សម្រេចចិត្ត លើកយក ពីវិធីសាស្រ្ត មួយទៀត ដែលអាចអោយ ស្មាតហ្វូន ដែលមិនទាន់ Jailbreak នោះ ក៏អាចអនុវត្ត បានផងដែរ។

ខាងក្រោមនេះ ជាវិធីសាស្រ្ត ក្នុងការតម្លើង ដូចនេះ សូមតាម ដានអាន អោយយល់ ច្បាស់សិន សឹមចាប់ផ្តើម អនុវត្ត !!!

វិធីសាស្រ្ត៖

  • សូមទាញយកកម្មវិធី vshare ដោយជាដំបូង សូមបើក Safari > ចូលទៅកាន់ វេបសាយ com > ចុច Download (Unjailbroken) > រង់ចាំមួយសន្ទុះ វានឹង លោតផ្ទាំង Alert មួយមក ហើយបន្ទាប់ មកចុចពាក្យ Install រួចលោកអ្នក នឹងទទួលបាន កម្មវិធី vshare នៅលើ Homescreen របស់លោកអ្នក ជាក់ជា មិនខាន។ (តែសូមកុំ ទាន់អាល បើកប្រើអី)
  • ក្រោយមកទៀត សូមបើក កម្មវិធី Settings > General > Profile > Haiyang…. > Trust “Haiyang…” > Trust
  • បន្ទាប់មកទៀត សូមបើកកម្មវិធី vshare > ចូលទៅកាន់ កន្លែង Search > រួចវាយ បញ្ចូលពាក្យ MovieBox ហើយចុចពាក្យ Search > ចុចលើ MovieBox និងធ្វើការតម្លើង ជាការស្រេច។

បញ្ជាក់៖ សូមអនុវត្ត ទៅតាមសេចក្តី ណែនាំ ដែលយើងខ្ញុំ បានរៀបរាប់ នៅខាងលើនេះ អោយបាន គ្រប់ជ្រុងជ្រោយ ទើបអាច ទាញយក កម្មវិធី MovieBox បាន ហើយម្យ៉ាង វិញទៀត បើសិនជា មានបញ្ហា ណាមួយ កើតឡើង ជាយថាហេតុនោះ យើងខ្ញុំ មិនទទួល ខុសត្រូវឡើយ។

សរុបមកវិញ វិធីខាងលើ លោកអ្នក ក៏អាចអនុវត្ត នៅលើ ឧបករណ៍ ដែលបាន Jailbreak ហើយផងដែរ ហើយ បើសិនជា មានចម្ងល់ ត្រង់ចំណុច ណានោះ សូមបញ្ចេញ ជាមតិ នៅខាង ក្រោមនេះ រួចក្រុមការងារ របស់យើងខ្ញុំ នឹងខិតខំ ឆ្លើយជូន !!!

  • ដោយ: Mai
  • 1:54 PM, 03 November
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ