Depay និង Persie មិន​ត្រូវ​បាន​កោះ​ហៅ​ឲ្យជួយ​ក្រុម​ជម្រើស​ជាតិ​ហូឡង់​ឡើយ

អាំស្ទើដាំ៖ គ្រូបង្វឹកហូឡង់លោក Danny Blind មិនបានកោះហៅកីឡាករខ្សែប្រយុទ្ធ Memphis Depay ដែលកំពុង លេងឲ្យក្លឹប Manchester United របស់អង់គ្លេស និងខ្សែប្រយុទ្ធ Robin van Persie ដែលកំពុងលេងឲ្យក្លឹប Fenerbahce របស់តួគីឡើយ ពេលហូឡង់ ជួបក្រុមជម្រើសជាតិវ៉េល នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ ។

លោក Blind បានថ្លែងប្រាប់សារព័ត៌មាន BBC ថា “ក្នុងបាល់ទាត់ អ្វីដែលសំខាន់គឺលេងជាក្រុម តែជារឿយៗពួកគេ ទាំងពុំដែលធ្វើអញ្ចឹងទេ នេះជាបញ្ហាដែលពួកគេត្រូវតែរៀនសូត្រ ។ ពេលខ្លះខ្ញុំគិតថា ពួកគេទាំងពីរមិនទាន់លេងដល់ កម្រិតកំពូលដែលខ្ញុំចាំបាច់ត្រូវតែកោះហៅពួកគេឲ្យជួយក្រុមនោះឡើយ” ។

តែយ៉ាងណាក៏ដោយ សម្រាប់ខ្សែប្រយុទ្ធដែលទើបតែមាន័យ២១ឆ្នាំ ដែលបានផ្លាស់ចេញពីក្លឹបហូឡង់ PSV Eindhoven ក្នុងតម្លៃខ្លួន៣១លានផោននោះ បានធ្វើឲ្យទម្រង់លេងរបស់ Man Utd មានការប្រែប្រួល និងស៊ុតបញ្ចូល ទីបាន៤គ្រាប់ផងដែរ ក្នុងចំណោមចូលលេងបាន១៩ប្រកួតក្នុងក្លឹបថ្មី គ្រាដែលអតីតកីឡាករ Man Utd, Van Persie រកបាន៥គ្រាប់ដែរ ក្នុងចំណោម១៦ប្រកួតនៅក្នុងក្លឹប Fenerbahce ៕

Depay និង Persie មិន​ត្រូវ​បាន​កោះ​ហៅ​ឲ្យជួយ​ក្រុម​ជម្រើស​ជាតិ​ហូឡង់​ឡើយ

Depay និង Persie មិន​ត្រូវ​បាន​កោះ​ហៅ​ឲ្យជួយ​ក្រុម​ជម្រើស​ជាតិ​ហូឡង់​ឡើយ