ក្រុមខណ្ឌពោធិ៍សែនជ័យ និង១១ក្រុមទៀត ឡើងទៅវគ្គ៣២ក្រុមនៃពាន Soccer League

ភ្នំពេញ៖ ក្រុមបាល់ទាត់ខណ្ឌពោធិ៍សែនជ័យ បានឡើងទៅវគ្គ៣២ក្រុម បន្ទាប់ពីក្រុមនេះយកឈ្នះក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ២-១ ខណៈក្រុមបាល់ទាត់យុវជនវ៉ិចតូរី អេហ្វស៊ី ក៏បានយកឈ្នះក្រុមបាល់ទាត់ ស.ស.យ.ក ស្រុកកំចាយមារ ដោយលទ្ធផល ៥-១ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីលានបាល់ទាត់ Western ក្នុងព្រឹត្តិការណ៍ការប្រកួត Soccer League លើកទី៣ ឆ្នាំ២០១៥ ។

ចំណែកការប្រកួតវគ្គជម្រុះ ៤៧ក្រុមនេះ ក្រុមដែលប្រកួតឈ្នះត្រូវឡើងឈរចាំវគ្គ៣២ក្រុម ដោយស័្វយប្រវត្តិ ហើយ ក្រុមប្រកួតចាញ់ត្រូវបន្តប្រកួត២ដងទៀត ដើម្បីស្វែងរកកៅអីសម្រាប់វគ្គ៣២ក្រុមដែរ ។
សម្រាប់ការប្រកួតនៅថ្ងៃទី១៖ ក្រុមបាល់ទាត់ ស.ស.យ.ក ក្រុងកំពង់ឆ្នាំង យកឈ្នះក្រុមបាល់ទាត់យុវជន ខេត្តកំពង់ ចាម លទ្ធផល ៤-៣ ក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តតាកែវចាញ់ក្រុមបាល់ទាត់សម្ព័ន្ធ គណៈកម្មការសម្របសម្រួល និស្សិតបញ្ញាវ័ន្តកម្ពុជា ០-៨ រីឯ ក្រុមបាល់ទាត់បុគ្គលិកសិក្សាវិទ្យាល័យទេពប្រណម្យក៏ចាញ់ក្រុមបាល់ទាត់ទីស្តីការ គណៈរដ្ឋមន្រ្តី ៣-៥ ។

ចំពោះក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តកណ្តាល បានយកឈ្នះក្រុមបាល់ទាត់ ស.ស.យ.ក សាធារណការ និងដឹក ជញ្ជូន ក្នុង៨-៧ និងក្រុមបាល់ទាត់យុវជន ក-១២ ឈ្នះក្រុមបាល់ទាត់ពិស្ណុការអេហ្វស៊ី ។

សម្រាប់ការប្រកួតនៅថ្ងៃទី២៖ ក្រុមបាល់ទាត់ក្រុមសកម្មជនយុវជន ក-៧៧ ឈ្នះក្រុមបាល់ទាត់យុវជនសង្គមកិច្ច ២-០ ក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តកំពង់ស្ពឺ ចាញ់ក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តពោធិ៍សាត់ ១-៤ ចំពោះក្រុមបាល់ ទាត់កងទ័ពជើងគោក ឈ្នះក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តប៉ៃលិន ២-០ រីឯក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តត្បូងឃ្មុំ ក៏ឈ្នះក្រុមបាល់ទាត់យុវជនម៉ូស្លីមអះម៉ាឌីយ៉ាកម្ពុជា ៥-៣ និងក្រុមបាល់ទាត់ស.ស.យ.ក ខេត្តបន្ទាយមានជ័យ ចាញ់ ក្រុមបាល់ទាត់សាកលវិទ្យាល័យមេគង្គកម្ពុជា ៦-៧ ៕