​ទម្ងន់ និង​ប្រវែង ទារក​អាយុ ៣ ខែ​

​ទម្ងន់ និង​ប្រវែង ទារក​អាយុ ៣ ខែ​

​នៅពេលដែល​ទារក​កើតមក អ្វី​ដែល​មាតាបិតា​ខ្វល់​បំផុត​នោះ​គឺ ធ្វើ​យ៉ាងម៉េច​ទើប​ទារក មាន​សុខភាព​ល្អ លូតលាស់​តាម​ធម្មតា និង​ឆ្លាត​វៃ​។ កម្ពស់ និង​ទម្ងន់ អាច​បញ្ជាក់​អំពី ការលូតលាស់ និង​សុខភាព​របស់​ទា​រកបាន​។ មាន​តែ​គ្រូពេទ្យ ទើប​អាច​បញ្ជាក់​ច្បាស់​ថា​តើ កូន​របស់​អ្នក មាន​សុខភាព​ល្អ ឬ​យ៉ាងណា ដូច្នេះ ការពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ឲ្យបាន​ទៀងទាត់ គឺជា​រឿង​សំខាន់​ណាស់​។​

​យ៉ាងណាក្តី គ្រប់​ទារក​ទាំងអស់ កើត​មក​មាន​ទម្ងន់ ទំហំ ហ្សែ​ន DNA ខុសៗ​គ្នា ដូច្នេះ យើង​ពី​បាក​ឲ្យនិយមន័យ​ណាស់​ថា តើ​ប្រវែង និង​ទម្ងន់​ប៉ុណ្ណា ទើប​មាន​សុខភាព​ល្អ​នោះ​។

​កម្ពស់​
​នៅ​អាយុ ៣ ខែ ក្មេងស្រី​គួរតែមាន​ប្រវែង ប្រហែលជា ៦០ សង់ទីម៉ែត្រ រីឯ​ក្មេងប្រុស​វិញ ប្រហែលជា ៦១,៥ សង់ទីម៉ែត្រ​។​

​ទម្ងន់ Weight
​នៅ​អាយុ ៣ ខែ ក្មេងស្រី​គួរតែមាន​ទម្ងន់ ប្រហែលជា ៦,៤ គីឡូក្រាម រីឯ​ក្មេងប្រុស​វិញ ប្រហែលជា ៥,៨ គីឡូក្រាម​។​

​កត្តា​ចូលរួមចំណែក​
​ទារក​លូតលាស់​លឿន ឬ​យឺត វា​អាច​អាស្រ័យ​ទៅលើ​ការចិញ្ចឹម​បីបាច់​ថែរក្សា ដូចជា ការ​បំបៅ​ដោះកូន និង​ទឹកដោះគោ​ជាដើម​។ យ៉ាងណាមិញ បន្ទាប់​ពី​អាយុ ៦ ខែ ចំណីអាហារ​បន្ថែម គឺជា​កត្តា​រួមចំណែក​ផងដែរ​។ ដូច្នេះ តាំង​ពី​តូច​ដល់​ធំ ការចិញ្ចឹម​ថែរក្សា​កូន គឺជា​រឿង​សំខាន់ ដែល​មាតាបិតា គួរ​យកចិត្តទុកដាក់​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។