តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​គោរព​វិន័យ​បែបណា​នៅពេល​ដែល​បរិភោគ​ផ្លែឈើ​?

តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​គោរព​វិន័យ​បែបណា​នៅពេល​ដែល​បរិភោគ​ផ្លែឈើ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ហើយ​អ្នក​បរិភោគ​ផ្លែឈើ អ្នក​គួរតែ​គោរព​តាម​វិន័យ​មួយចំនួន​ដូចខាងក្រោម​នេះ​ទើប​អ្នក​អាច​មាន​សុខភាព​ល្អ ហើយ​មាន​សុវត្ថិភាព​ក្នុង​ការបរិភោគ​ផ្លែឈើ​ទាំងអស់នោះ​។ តើ​មាន​វិន័យ​ណាខ្លះ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​អនុវត្ត​តាម​នោះ​?

  1. ​អ្នក​ត្រូវ​តែ​ជ្រើសរើស​ផ្លែឈើ​ដែល​ត្រូវ​នឹង​លក្ខណៈ​នៃ​សុខភាព​អ្នក ទើប​ពេល​ដែល​អ្នក​បរិភោគ វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក បើ​អ្នក​មាន​សុខភាព​ក្តៅ ហើយ​អ្នក​បរិភោគ​ផ្លែ​ឈើ​ដែល​មាន​ធាតុ​ក្តៅ នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​ឆាប់​ក្តៅ​ក្នុង​ខ្លាំងណាស់ នោះ​វា​នឹង​ប៉ះពាល់​ដល់​សុខភាព​អ្នក និង​កូន​ខ្លាំងណាស់​។​
  2. ​នៅពេល​ដែល​អ្នក​បរិភោគ​ផ្លែឈើ អ្នក​មិន​ត្រូវ​បរិភោគ​ច្រើន​ហួសកំណត់​ឡើយ ព្រោះ​បើ​អ្នក​ពិសារ​ច្រើនពេក វា​នឹង​ងាយ​ធ្វើឲ្យ​អ្នកលើស​ជាតិ​ស្ករ​ក្នុង​ខ្លួន​ខ្លាំងណាស់ នោះ​អ្នក​អាច​នឹង​មាន​ជំងឺ​ទឹកនោម​ផ្អែម​យ៉ាង​ងាយ​បំផុត​។​
  3. ​នៅពេល​ដែល​អ្នក​បរិភោគ​ផ្លែឈើ​ទាំងនោះ អ្នក​ត្រូវ​តែ​ជ្រើសរើស​ពេលវេលា​ឲ្យបាន​ត្រឹមត្រូវ ដោយ​អ្នក​អាច​បរិភោគ​មុន​បាយ​ចំនួន​មួយ​ម៉ោង និង​ក្រោយ​ពេលបាយ​ចំនួន​២​ម៉ោង​បាន នោះ​វា​នឹង​ល្អ​ចំពោះ​សុខភាព​អ្នក​ខ្លាំងណាស់​។​
  4. ​ផ្លែ​ឈើ​មាន​ច្រើន​ប្រភេទ​ណាស់ ដូចនេះ​អ្នក​ត្រូវតែ​បរិភោគ​ឲ្យ​គ្រប់​ប្រភេទ ទើប​អ្នក​អាច​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ ហើយ​ផ្លែឈើ​ដែល​មាន​ធាតុ​ក្តៅ និង​ត្រជាក់ អ្នក​ត្រូវ​តែ​បរិភោគ​ទាំងពីរ ដើម្បី​ឲ្យ​វា​មាន​លំនឹង  ទើប​វា​អាច​ធ្វើឲ្យ​សុខភាព​អ្នក​ល្អ​៕

​ប្រែ​សម្រួល​ដោយ ៖​កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។