​តើ​មាន​រូបមន្ត​អ្វីខ្លះ​ដែល​អាច​ធ្វើឲ្យ​អ្នក​ស្គម មិន​ងាយ​ចាស់​?

​តើ​មាន​រូបមន្ត​អ្វីខ្លះ​ដែល​អាច​ធ្វើឲ្យ​អ្នក​ស្គម មិន​ងាយ​ចាស់​?

​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​មួយ​ប្រភេទ​ដែល​អាច​ធ្វើឲ្យ​អ្នក​មានរាង​ស្អាត និង​មិន​ងាយ​ចាស់ ជាងនេះទៅទៀត​វា​ថែមទាំង​ល្អ​ចំពោះ​សុខភាព​អ្នក​ទៀតផង នោះ​គឺ​ផ្លែ​ប៉ោម​ទឹកឃ្មុំ​។ នៅក្នុង​ផ្លែ​ប៉ោម​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ប្រភេទ​ដែល​ល្អ​ចំពោះ​សួត ក្រពះ បេះដូង ថែម​ទាំង​អាច​បញ្ចុះ​កា​ឡូរី និង​រក្សា​សម្រស់​អ្នក​ទៀតផង​។ តើ​រូបមន្ត​នោះ​មាន​វិធី​ធ្វើ​អ្វីខ្លះ​?

​គ្រឿងផ្សំ ៖ ផ្លែ​ប៉ោម​ចំនួន​២​ផ្លែ ទឹកឃ្មុំ​ចំនួន​៥០​ក្រាម ទឹក​ល្មម​(​បរិមាណ​ល្មម​)​។​

របៀប​ធ្វើ ៖

  1. ​ដំបូង​អ្នក​ត្រូវតែ​យក​ផ្លែ​ប៉ោម​ទៅ​លាង​ទឹក​ឲ្យ​ស្អាត រួច​ចិត​ចោល​សំបក ព្រោះ​នៅលើ​សំបក​វា​មាន​គីមី​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ក្រោយពេល​ដែល​បរិភោគ​រួច​។​
  2. ​បន្ទាប់​ពី​ចិត​សំបក​រួច អ្នក​អាច​ចិត​គ្រាប់​វា​ចេញ រួច​ចិត​វា​ជា​ដុំៗ​។​
  3. ​ក្រោយពេល​ដែល​ចិត​វា​រួច អ្នក​អាច​ចាក់ទឹក​ដែល​មាន​បរិមាណ​ល្មម​ចូលទៅក្នុង​ឆ្នាំង បន្ទាប់​មក​ដាំ​វាឲ្យ​ពុះ​។​
  4. ​បន្ទាប់​ពី​ទឹក​ពុះ​រួច អ្នក​អាច​ចាក់​ផ្លែ​ប៉ោម​ដែល​ចិត​រួច​ចូលទៅ​ក្នុង​ឆ្នាំង​នោះ រួច​ដាំ​វា​ចំនួន​៣​ម៉ោង ទើប​ចាក់​ទឹកឃ្មុំ​ចូល ហើយ​កូរ​ឲ្យ​ស​ព្វជា​ការ​ស្រេច​។​

​បញ្ជាក់ ៖ បរិមាណ​គ្រឿងផ្សំ​ទាំង​នោះ​អ្នក​អាច​ដាក់​តាម​ចំណូលចិត្ត​របស់​អ្នក ហើយ​ក្រោយពេល​ដែល​អ្នក​ដាំ​រួច អ្នក​អាច​យក​វា​ទៅ​ដាក់​ក្នុង​ទូរ​ទឹក​កបាន រួច​ទើប​ពិសារ នោះ​វា​នឹង​ផ្តល់​លទ្ធផល​ល្អ​ជាង​បរិភោគ​ក្តៅ​៕
 
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី03  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។