លោក ម៉ម ប៊ុនហេង សម្ពោធដាក់ឲ្យ ប្រើប្រាស់អគារសម្ភព និង មណ្ឌលសុខភាព ក្នុងខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ រដ្ឋមន្រ្តីក្រសួង សុខាភិបាល លោក ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ បាន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារ សម្ភពនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង និង មណ្ឌលសុខភាពថ្មីចំនួន ២កន្លែង នៅក្នុងខេត្តឧត្តរមានជ័យ។

ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផល ដែលបម្រើដល់វិស័យសុខាភិបាល ដើម្បីគាំពារដល់សុខភាពរបស់ប្រជា ពលរដ្ឋក្នុង ខេត្តឧត្តរមានជ័យនេះ លោក ម៉ម ប៊ុនហេង បានថ្លែងថា ខេត្តឧត្តរមានជ័យ បើទោះបីនៅ ឆ្ងាយដាច់ស្រយ៉ាលក៏ដោយ ក៏សេវាសុខភាពបានព្រាបាលស្មើៗគ្នា មិនចាញ់ទីក្រុង ឬទីប្រជុំជន នោះទេ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានគូសបញ្ជាក់ថា ខេត្តឧត្តរមានជ័យ កាលពីជំនាន់មុន សេវាសុខភាពរបស់ប្រជាពលរដ្ឋ គឺពិបាកណាស់ ដោយសារផ្លូវធ្វើដំណើរមានការពិបាក ដូច្នេះ ប្រជាពលរដ្ឋមានជំងឺត្រូវដឹកទៅព្យាបាលនៅខេត្តជិតៗខាង ដូចជាសៀមរាប និង បន្ទាយមានជ័យ ហើយខ្លះទៀតទៅប្រទេសថៃ។

តែបច្ចុប្បន្ននេះដោយសារប្រទេសមានការអភិវឌ្ឍ មានផ្លូវខ្វាត់ខ្វែងធ្វើឲ្យមន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវបាន កសាងឡើងនៅតាមទីជនបទចុងកាត់មាត់ញក ដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការស្វែងរកសេវា ព្យាបាល។

លោករដ្ឋមន្រ្តី ក៏បានស្នើឲ្យប្រជាពលរដ្ឋមានជីវភាពក្រីក្រ ប្រញាប់បញ្ជូនសមាជិកគ្រួសាររបស់ខ្លួន ដែលមានជំងឺ ទៅព្យាបាលនៅតាមមន្ទីរពេទ្យ ដោយមិនត្រូវមានការព្រួយបារម្ភអំពីលុយកាក់នោះឡើយ ត្បិតក្រសួងសុខាភិបាលមានមូលនិធិសម្រាប់ជួយដល់ជនក្រីក្រ។

លោក ម៉ម ប៊ុនហេង ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ ត្រូវចាត់ទុកគ្រូពេទ្យដូចជាសាច់ញាតិ ហើយចំពោះគ្រូពេទ្យត្រូវចាត់ទុកអ្នកជំងឺ ដូចជាឪពុកម្តាយ និង សាច់ញាតិផងដែរ។

លោក ម៉ម ប៊ុនហេង ក៏បានស្នើឲ្យអាជ្ញាធរ និង សមត្ថកិច្ច រួមគ្នាលុបបំបាត់ការចរាចរណ៍ឱសថក្លែង ក្លាយ និង កន្លែងព្យាបាលគ្មានច្បាប់ ដោយលោកអះអាងថា ឱសថក្លែងក្លាយ និងកន្លែងព្យាបាលគ្មាន ច្បាប់ត្រឹមត្រូវនេះ បានក្លាយទៅកន្លែងបង្កទុក្ខទោស គំរាមកំហែងដល់សុខភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋខ្មែរ។

ក្នុងឱកាសនោះលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ក៏បានស្នើរសុំលោករដ្ឋមន្ត្រីជួយសាងសង់ មណ្ឌលសុខភាពចំនួន ២កន្លែងទៀត គឺនៅស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល និងសូមបំពាក់បរិក្ខា ពេទ្យ ម៉ាស៊ីនភ្លើងដោយខេត្តជាអ្នករកដី។ លោក ស ថាវី ក៏បានសន្យាលុបបំបាត់ការលក់ឱសថក្លែង ក្លាយ និងកន្លែងព្យាបាលជំងឺ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕