mJams Pleng ជាកម្មវិធីស្រ្ទីមបទចម្រៀងលំដាប់កំពូល មាននៅលើ iOS

ភ្នំពេញ៖ អ្នកប្រើប្រាស់ជាច្រើន នៅប្រទេសកម្ពុជា បានចូលទៅកាន់ App Store របស់ក្រុមហ៊ុន Apple ដើម្បីទាញយកនូវកម្មវីធីស្រ្ទីមតន្រ្តី លំដាប់កំពូលគឺកម្មវិធី mJams Pleng ដែលបានដាក់ចេញនៅលើ iOS ថ្ងៃនេះ។

នៅរដូវកាលនេះ កម្មវិធី mJams Pleng បានចូលមកកាន់ទីផ្សារប្រទេសកម្ពុជា តាំងពីថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៥ ជាមួយនឹងក្តីសង្ឃឹមដ៏ខ្លាំងក្លា នៃកម្មវិធីស្រ្ទីមបទចម្រៀងមួយនេះ។ នៅកំឡុងពេល៦សប្តាហ៍ នៃការដាក់សម្ពោធកម្មវិធី mJams កម្មវិធីនេះបានប្រកាសក្លាយ ទៅជាកម្មវិធីស្រ្ទីមតន្រ្តីលំដាប់លេខមួយ នៅប្រទេសកម្ពុជា ជាមួយនឹងការដំឡើងចំនួនសរុប៥០០០០ដង ពី Google Play Store តែមួយប៉ុណ្ណោះ។

កម្មវិធី mJams Pleng ផ្ទុកទៅដោយបទចម្រៀងជាច្រើន ពីតារាចម្រៀងលំដាប់ពិភពលោកដូចជា Bruno Mars, Ed Sheeran, One Direction និង Beyonce ដោយនេះគ្រាន់តែជាតារាចម្រៀងអន្តរជាតិមួយចំនួន ដែលបានរៀបរាប់។ សូម្បីតែតារាចម្រៀងជាតិដូចជាកញ្ញា សុគន្ធ នីសា មាស សុខសោភា ខេម រ៉ាយុ និង តារាចម្រៀងជាច្រើនទៀត ក៏មាននៅក្នុងកម្មវិធី mJams Pleng ដែរ។

បច្ចុប្បន្នកម្មវិធី mJams Pleng ត្រូវបានប្រជាជនកម្ពុជា៦៥០០០នាក់ ទាញយកនូវកម្មវិធី Smartphone ដ៏អស្ចារ្យនេះ⁣ រួមទាំងអ្នកដែលចូលរួមមើលទៅលើ Page ចំនួនច្រើនជាង ៣០០០០០០ និង ទំហំទិន្នន័យ អ៊ីនធឺណែតដែលបានប្រើប្រាស់ដ៏ច្រើន ពីគ្រប់ប្រព័ន្ធអ៊ីនធឺណែតនានានៅប្រទេសកម្ពុជា។

លោក Adrian Burton នាយកខាងប្រតិបត្តិរបស់កម្មវិធី mJams បានសម្តែងចំណាប់អារម្មណ៍ និងក្តីរំភើបរីករាយចំពោះ ការផ្លាស់ប្តូរនៃការស្តាប់តន្រ្តីរបស់ប្រជាជនកម្ពុជា ដែលពីមុនមកធ្លាប់តែស្តាប់តន្រ្តី ជាលក្ខណ:ស្រ្ទីមតាមរយ: YouTube។ កម្មវិធី mJams Pleng បានផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ តាមរយ:តារាងបទចម្រៀង ដែលត្រូវបានណែនាំទៅកាន់អ្នកប្រើប្រាស់ ឲ្យស្គាល់នូវបទចម្រៀងថ្មីៗ ពីតារាចម្រៀងជាតិ និងអន្តរជាតិ។

លោក Burton បានមានប្រសាសន៍ថា៖ «ទីផ្សារប្រទេសកម្ពុជា ពិតជាទទួលស្វាគមន៍កម្មវិធី mJams ណាស់។ វាពិតជាអស្ចារ្យណាស់ នៅពេលដែលយើងទទួលបាន ការតម្លើងកម្មវិធី រហូតដល់ទៅ ៦០,០០០ដងក្នុងរយ: ពេល៣ខែតែប៉ុណ្ណោះ។ បទចម្រៀងជាង ៤៥០,០០បទត្រូវបានចាក់ នេះមានន័យថាប្រទេសកម្ពុជាបានគាំទ្រ នូវចលនាការស្រ្ទីមតន្រ្តីរបស់កម្មវិធី mJams»

ជាមួយនឹងការមកដល់នូវកម្មវិធី mJams សម្រាប់ Apple iOS កម្មវិធី mJams រំពឹងទុកថានាពេលចុងឆ្នាំនេះ កម្មវិធី mJams នឹងទទួលការដំឡើងចំនួន ១៥០០០០ដង ពី iOS និង Android។

លោក Burton បានបន្តទៀតថា៖ ⁣«យោងទៅតាមភាពជោគជ័យរបស់កម្មវិធី mJams នៅលើ Android យើងអាចព្យាករទុក ថាការដំឡើងជាច្រើន នឹងកាន់តែកើនឡើង⁣ យ៉ាងតិចណាស់៧០%នៃគោលដៅទីផ្សារ ចំបងរបស់យើងគឺអ្នក ប្រើប្រាស់ iOS។⁣ ទាំងនេះហើយ ពួកយើងនឹងរំពឹងទុកថា ពួកយើងនឹងទទួលបានការតម្លើងនៅលើ iOS ចំនួន ១៣០០០ ក្នុងរយ:ពេលមួយសប្តាហ៍»

mJams Pleng ជាកម្មវិធីស្រ្ទីមបទចម្រៀងលំដាប់កំពូល មាននៅលើ iOS