បើកបវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គស្នួល

ភ្នំពេញ៖ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវិទ្យាល័យហ៊ុន សែន អង្គស្នួល បានប្រារព្ធពិធី បើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៥-២០១៦ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត រស់ វណ្ណា អនុប្រធានក្រុមការងារថ្នាក់ជាត និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធាន អគ្គនាយកកាំសាប ដោយមានការចូលរួមពីសិស្សានុសិស្ស ចំនួន ១២១១ នាក់ លោកគ្រូ អ្នកគ្រូចំនួន ១៩៣នាក់ និងតំណាងមាតា បិតាសិស្ស-ក្រុមប្រឹក្សាឃុំ និងលោកអភិបាលស្រុក និងមន្ត្រីជំនាញនានាជុំវិញមន្ទីរស្រុក ។

ក្រោយពីលោកនាយកសាលា បានឡើងមានមតិស្វាគមន៍រួចមក លោក និម នីរដេត អភិបាលនៃគណៈអភិបាល ស្រុកអង្គស្នួ បានអាននូវ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាស បើកបវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ ជូនដល់គណៈអធិបតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតា បិតាសិស្ស និងមន្ត្រីជុំវិញស្រុក ដើម្បីបានស្តាប់ និងយល់ដឹងនូវខ្លឹមសារ ដ៏មានអត្ថន័យនេះ។

ជាបន្ទាប់មកលោកបណ្ឌិត រស់ វណ្ណា អនុប្រធានក្រុមការងារថ្នាក់ជាតិ និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធាន អគ្គនាយកកាំសាប បានមានមតិសំណេះសំណាល ដោយលើកឡើងពីដំណើរ នៃការវិវត្តន៍វិស័យអប់រំ របស់កម្ពុជា មុនរបបប៉ុល ពត /ក្នុងរបបប៉ុល ពត និងក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងធនធានមនុស្ស ដ៏មានសក្តានុពល ត្រូវបានកម្ទេច ស្ទើរគ្មានសល់។ ដូចនេះការសិក្សា ក្រោយពេលរំដោះ បានជួបប្រទះ នូវឧបសគ្គជាច្រើន ដូចជាខ្វះគ្រូ ខ្វះសាលា ខ្វះសម្ភារៈ ផ្សេងៗ ខ្វះស្បៀងអាហារ និងអសន្តិសុខជាដើម និងចាប់ផ្តើមពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច/ អ្នកចេះតិចបង្រៀន អ្នកអត់ចេះ ហើយរៀនក្រោមដើមឈើ និងបង្រៀនផង/ ការពារផង/កសាងផង ។

ដូចនេះនាពេលនោះ រដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយ៤យ៉ាង គឺ ៖១- បញ្ហាហេដ្ឋារចនាសម្ព័ន្ធ/ ២-បញ្ហាទឹក /៣-បញ្ហា ភ្លើង និង៤- បញ្ហាធនធានមនុស្ស ហើយបច្ចុប្បន្នរដ្ឋាភិបាល ក៏បានសាងសង់សាលារៀន ឲ្យមានគ្រប់ទីកន្លែង ដើម្បីកុំឲ្យសិស្សពិបាកដើរ រកសាលារៀន ទៀតជាក់ស្តែងនៅ ស្រុកអង្គស្នួល មាន សាលាបឋម-អនុវិទ្យាល័យ ត្រូវបានកសាងនិង ពង្រីកដល់ថ្នាក់វិទ្យាល័យ រហូតដល់ទៅ បីកន្លែងទៀតផង ដែលបង្កើតនូវភាពងាយស្រួលដល់ក្មួយៗ សម្រាប់បន្ត ការសិក្សាមិនបាច់ទៅទីឆ្ងាយ។ ដូចក្មួយៗបានដឹងហើយថា កំណែទម្រង់លើវិស័យអប់រំ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្នុងន័យពង្រឹងគុណភាពសិក្សា អ្នកចេះ ទើបប្រឡងជាប់ និងអ្នកជាប់និទ្ទេសល្អ ត្រូវបានលើកទឹកចិត្ត ដូច្នេះក្មួយៗត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រឱ្យបានខ្លាំងក្លា ដោយអនុវត្តន៍តាមទម្លាប់ទាំង៧ ដែលក្នុងនោះ ទំលាប់ទី៧គឺ ( សំលៀងរណា-Sharpen yoursaw) ដូចនេះក្មួយៗត្រូវខិតខំ រៀនហើយរៀនទៀត ប្រៀបដូចយើងសំលៀងរណារ ឲ្យវាមុតផងដែរ ដូចជារៀនភាសាអង់គ្លេស និងកុំព្យូទ័រដើម្បីកិត្តិយសខ្លួនឯង -កិត្តិយសគ្រួសារ- កិត្តិយសសាលា ក៏ដូចជាកិត្តិយសរបស់ ភូមិឃុំរបស់ខ្លួនដែរ ។ ហើយអ្វីដែល បក្សប្រឆាំង បាននិយាយថា សញ្ញាប័ត្រនៅស្រុកខ្មែរគ្មានតម្លៃនោះ គឺជាការមាក់ងាយដល់ការខិតខំ របស់លោកគ្រូ-អ្មកគ្រូ និងក្មួយៗជានិស្សិត ហើយបក្សប្រឆាំង ក៏មិនដែលឲ្យតម្លៃ ដល់ជាតិឯងផងដែរ។

នៅតែប៉ុន្មានខែតែប៉ុណ្ណោះ ឆ្នាំ២០១៥នឹងចប់ ហើយឆ្នាំ២០១៦ នឹងចូលមកដល់ កម្ពុជានឹងសមាហរ័ណកម្មសេដ្ឋកិច្ច ទៅក្នុងសហគមន៍ អាស៊ានការពង្រឹងគុណភាព លើវិស័យធនធានមនុស្ស គឺជាកត្តាចាំបាច់មិនអាចខ្វះបាន អាស្រ័យហេតុនេះ ពូសង្ឃឹមថា ក្មួយៗនឹងខិតខំ ក្រេបជញ្ជក់ យកនូវចំណេះដឹង ឲ្យស្របតាមពាក្យស្លោក ថា ទំពាំងស្នងឫស្សី ដើម្បីចូលរួមអភិវឌ្ឍន៍ ប្រទេសយើងឱ្យកាន់តែរីកចំរើន បន្តទៅមុខទៀត និងធ្វើខ្លួនជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អទាំងអស់គ្នាត្រូវ គោរពច្បាប់ ចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ត្រូវជៀសឱ្យផុតពីគ្រឿងញៀន ល្បែងស៊ីសង និងអំពើអបាយមុខទាំងឡាយ និងត្រូវគោរពច្បាប់ចរាចរណ៍។

លោកបណ្ឌិត រស់ វណ្ណា ក៏បាននាំមកនូវ អំណោយអនុស្សាវរីយ៍ជាសៀវភៅ/ ប៊ិច និងកាបូបស្ពាយ សម្រាប់ចែកជូនដល់សិស្សានុសិស្ស ទាំង ១២១១នាក់ដែលចែកជា៖
១-សិស្សចំណាត់ថ្នាក់លេខ១ ចំនួន ២៤ នាក់ ក្នុងម្នាក់ទទួលបានកាបូបស្ពាយស្ពាយ ០១- សៀវភៅ១០ក្បាល និងប៊ិច ៥ ដើម ។ ២- ចំណាត់ថ្នាក់លេខ ២ ចំនួន ២៤នាក់ គឺបានសៀវភៅ ១០ក្បាល និង ប៊ិច ៥ ដើម។ ៣-ចំណាត់ថ្នាក់លេខ ៣ ចំនួន ២៤នាក់ គឺ បានសៀវភៅ០៨ក្បាល និង ប៊ិច ៥ ដើម និងសិស្សចំនួន ១១៣៩ នាក់គឺក្នុងម្នាក់ៗបាន សៀវភៅ០២ក្បាល និង ប៊ិច ០១ ដើម។ លោកគ្រូ-អ្មកគ្រូ ចំនួន ១៩៣នាក់ ក្នុងម្នាក់បានថវិកា ២០,០០០រៀល ។ សរុប ចំនួន ៧,០០០,០០០រៀល និង ៨៤ដុល្លារ ៕

បើកបវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គស្នួល

បើកបវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គស្នួល

បើកបវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គស្នួល

បើកបវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គស្នួល

បើកបវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គស្នួល

បើកបវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គស្នួល

បើកបវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គស្នួល

បើកបវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គស្នួល