មានផ្ទៃពោះ៦ខែ មកលោតទឹក ធ្វើអត្តឃាត នៅស្ពានជ្រោយចង្វារ សង្ស័យមានវិបត្តិ

 ភ្នំពេញៈ ស្ត្រីមានផ្ទៃពោះ៦ខែ ដើររកការងារ ធ្វើមិនបានមា្នក់ សង្ស័យតូចចិត្ត អស់សង្ឃឹម ក្នុងឆាកជីវិត សំរាច ចិត្តទៅលោតទឹក សម្លាប់ខ្លួនទាំងយប់ ពីលើស្ពាន (ជ្រោយចង្វារ) សង្កាត់ស្រះចក ខណ្ឌដូនពេញ តែសំណាង ល្អ ត្រូវសមត្ថកិច្ចជួយឃាត់ទាន់ ។ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០នឹង៣០នាទីយប់ថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០១៥ ។

តាមសេចក្តីរាយការណ៏ឱ្យដឹងថា ស្ត្រីរងគ្រោះ ដែលប៉ុនប៉ងលោត ធ្វើអត្ថឃាតពីលើស្ពាន តែត្រូវសមត្ថកិច្ច ជួយទាន់នោះ ឈ្មោះសា លី អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងបុរីប៉េងហួត នៅច្បារអំពៅ ជាមួយកម្មករសំណង់មិត្តភក្ត្រ ស្រុកកំណើតភូមិកំពាន់ ឃុំចំការថ្មីស្រុកមេមុត ខេត្តត្បូងឃ្មុំ ។ មានប្តីឈ្មោះហាន់ ណា អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលនៅម្តុំវិហារចាម ស្រុកកំណើតនៅភូមិត្រពាំងឈូក ស្រុកបារណ៍ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មាន ពីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះ បានដើរតាំង ពីច្បារអំពៅ ដើម្បីដើររកការងារធ្វើ តែមិនមាននរណា អោយគាត់ធ្វើទេ ពីព្រោះគាត់មានផ្ទៃពោះចំនួន៦ខែ ហើយ ទើបមិន មាននរណាយកគាត់ធ្វើការ ទើបគាត់បានសំរាចចិត្ត ទៅលើស្ពានជ្រោយចង្វារ លោតទឹកសម្លាប់តែសំណាងល្អមានសមត្ថកិច្ចដែលនៅប្រចាំការនៅស្ពានជ្រោយចង្វារ បានឃាត់ទាន់ ។

ប្រភពព័ត៌មានដដែលបានបន្តថា កាលពីថ្ងៃទី២៩ គាត់បានដើរពីច្បារអំពៅ រហូតទៅដល់ម្តុំណាហ្គាលវើ ដើម្បី សុំហាងមួយ នៅម្តុំនោះធ្វើជាជំនួយការកូនកាំបិត តែត្រូវមេចុងភៅ មិនព្រមទទួលឡើលពីព្រោះគាត់មាន ផ្ទៃពោះ៦ខែ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួន ជនរងគ្រោះមកសំរាក នៅប៉ុស្តិ៍រដ្ឋបាល នគរបាលស្រះចក ដើម្បីគាត់ព្រឹកស្អែក បាននាំទៅអង្គការមិត្តសំលាញ នឹងអង្គការស្ត្រីមានវិបត្តិ ដើម្បីនាំអោយចូល ទៅស្នាក់នៅ នឹងធ្វើនៅទីនោះ ៕

មានផ្ទៃពោះ៦ខែ មកលោតទឹក ធ្វើអត្តឃាត នៅស្ពានជ្រោយចង្វារ សង្ស័យមានវិបត្តិ

មានផ្ទៃពោះ៦ខែ មកលោតទឹក ធ្វើអត្តឃាត នៅស្ពានជ្រោយចង្វារ សង្ស័យមានវិបត្តិ