នគរបាលក្រុងសួង បង្ក្រាបបទល្មើស គ្រឿងញៀន មួយសំបុក ចាប់ខ្លួនមនុស្ស៤នាក់ ដកហូតវត្ថុតាង បានមួយចំនួន

ត្បូងឃ្មុំ ៖ មន្រ្តីនគរបាលក្រុងសួង និងមន្ត្រីជំនាញគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ដឹកនាំ ដោយតំណាង អយ្យការ អមសាលាដំបូងខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិការ ឆ្នាំ២០១៥បានបើក ប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀន១ករណី ស្ថិតនៅភូមិ ជ្រៃបិតមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងរឹបអូសវត្ថុតាងបានមួយចំនួនផងដែរ។

មន្ត្រីនគរបាលក្រុងសួង បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ១ឈ្មោះ អ៊ិន ស៊ីឌឿន ភេទប្រុស អាយុ៣៩ឆ្នាំ ២ឈ្មោះ សែម ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ ៣ឈ្មោះ អៀង ចិត្រា ហៅប៉ាវ ភេទប្រុស អាយុ២៩ឆ្នាំ ៤ឈ្មោះ ធី ដេវីត ភេទប្រុស អាយុ២៥ឆ្នាំ ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀនក្រាមពណ៌ស កញ្ចប់ធំ១ .កញ្ចប់កណ្តាលចំនួន៥ .កញ្ចប់តូចចំនួន៣ .ថ្នាំគ្រាប់ពណ៌ផ្កាឈូក អក្សរ wy ចំនួន៦គ្រាប់ និងជញ្ជីង អេឡិចត្រូនិច១ និងគ្រាប់អាវុធខ្លីម៉ាករ៉ូឡូចំនួន១៤គ្រាប់។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ចបានចងក្រងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការ ទៅតាមនីតិវិធី ៕