មន្រ្តីជំនាញ និយាយថា បច្ចុប្បន្នអត្រាឆ្លង មេរោគអេដសន៍ មានចំនួន ២នាក់ ក្នុងមួយថ្ងៃ

ភ្នំពេញ៖ មន្រ្តីជំនាញបាននិយាយថា បច្ចុប្បន្នកម្ពុជានៅមាន ចំនួនអ្នកឆ្លងជំងឺអេដស៍ ២នាក់ ក្នុងមួយថ្ងៃ ទោះបីជារាជរដ្ឋាភិបាល ខិតខំលុបបំបាត់យ៉ាងណាក្តី ដែលអត្រានេះ នៅតែជាកត្តាមួយ ព្រួយបារម្ភ។

ថ្លែងនៅក្រោយពិធីប្រគល់ប័ណ្ណសសើរដល់ សហគ្រាសគ្រឹះស្ថាន ដែលមានស្នាដៃល្អ ក្នុងការការងារឆ្លើយតប នឹងការរាលដាល មេរោគអេដស៍/ជំងឺអេដស៍ នៅកន្លែងធ្វើការ នៅទីស្តីក្រសួងការងារ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ លោក ទា ផលា អនុប្រធានអាជ្ញាជាតិប្រយុទ្ធ និងជំងឺអេសអេដស៍ បានបញ្ជាក់ថា កម្ពុជា មានចំនួនអ្នកផ្ទុកមេរោគអេដស៍ ចំនួន៧ម៉ឺននាក់ ក្នុងចំនួន៥៣.០០០នាក់ បានកំពុងតែស្ថិតក្នុងការព្យាបាល ដូច្នេះចំនួនព្យាបាលមានតិចជាងចំនួន ដែលផ្ទុកមេរោគ ដែលជាហេតុពិបាក ក្នុងការតាមដានពីស្ថានភាព នៃរីករាល ដាលនៃអ្នកឆ្លងជំងឺអេដស៍នេះ ។
 
នៅក្នុងឱកាសនោះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ដែលបានចូលរួមក្នុងពិធីនោះ បានលើកឡើងថា ទោះជាយ៉ាងនេះក្តី អត្រានេះមានកម្រិតទាបនៅឡើយ បើធៀបនឹងកាលពីគ្រាមុន។ លោកបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាទប់ស្កាត់ទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់ថា ពេលនេះមានគ្រឹះស្ថានសហគ្រាសចំនួន១៦២ ត្រូវបានទទួលបានសរសើរ ដែលមានស្នាដៃល្អ ក្នុងការងារឆ្លើយតប ការរាលដាលមេរោគអេដស៍ /ជំងឺអេដស៍ នៅកន្លែងធ្វើការប្រឆំាងឆ្នំា២០១៥៕