សំណុំរឿង​សុំនៅក្រៅឃុំរបស់សមាជិកព្រឹទ្ឋសភា​ ហុង សុខហួរ​ សាលាឧទ្ឋរណ៍​បើកសវនាការស្អែក

រាជធានីភ្នំពេញ ​៖ បើគ្មានការប្រែប្រួលនោះទេ​ សាលាឧទ្ឋរណ៍នឹង​បើកសវនាការសំណុំរឿង​សុំនៅក្រៅឃុំបណ្តោះអាសន្នរបស់​លោកសមាជិកព្រឹទ្ឋ​សភាគណបក្សសមរង្ស៊ី ហុង សុខហួរ ​នៅម៉ោង៨ព្រឹកថ្ងៃទី០៤​ វិច្ឆិកា ​២០១៥ ។

នេះបើយោងតាមលោក ​ជូង ជូងី ​មេធាវីការពារក្តីឲ្យលោក​ ហុង សុខហួរ ​ដែលសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម ​(Facebook)​ របស់លោក ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មាន​កោះសន្តិភាព ៕